រដូវវស្សាឆ្នាំនេះ បរិមាណទឹកភ្លៀងខ្ពស់ជាងឆ្នាំមុន អមជាមួយ បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន
រដូវវស្សាឆ្នាំនេះ បរិមាណទឹកភ្លៀងខ្ពស់ជាងឆ្នាំមុន អមជាមួយ បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន ដែលតម្រូវប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមសេចក្តីជូនដំណឹងនៃក្រសួងធនធានទឹក នាថ្ងៃទី ២៩ មេសា ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងធនធានទឹក ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អំឡុងរដូវវស្សាឆ្នាំ២០២៥ កម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ដែលតម្រូវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងមានប្រុងប្រយ័ត្នខ្ពស់៕

Daily Program
