មហោស្រពរូបថតភ្នំពេញ នឹងវិលត្រលប់មកជាថ្មី ក្នុងសប្តាហ៍នេះ
មហោស្រពរូបថតភ្នំពេញ លើកទី១៦ នឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំកណ្តាលរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ២០២៥នេះ បានប្រមូលផ្តុំទាំងស្នាដៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបសហសម័យ ដោយផ្តល់នូវទស្សនវិស័យ ពេលវេលាដ៏វែងអន្លាយ ដែលនឹងនាំឱ្យមានការឆ្លុះបញ្ចាំងលើទំនាក់ទំនងរបស់រូបថតជាមួយនឹងអតីតកាល បច្ចុប្បន្ន និង អនាគត។ រវាងការចងចាំ និងការបង្កើត រវាងឯកសារ និងរឿងប្រឌិត រវាងការបញ្ជូនបន្ត និងការបង្កើតថ្មី។
មហោស្រពត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ តាមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលវប្បធម៌បារាំង ដែលបច្ចុប្បន្នជា វិទ្យាស្ថានបារាំងនៅកម្ពុជា មហោស្រពរូបថតភ្នំពេញ នៅតែប្រកាន់ខ្ជាប់នូវស្មារតីនៃការផ្លាស់ប្តូរ និងការរកឃើញ ហើយបន្ត ដំណើររបស់ខ្លួននៅក្នុងឆ្នាំ២០២៥ ដោយបញ្ជាក់កាន់តែច្បាស់ថា ជាវេទិកាសម្រាប់ការសន្ទនារវាងអឺរ៉ុប និងអាស៊ី។ ព្រឹត្តិការណ៍ នេះត្រូវបានរៀបចំឡើងសម្រាប់ទាំងសិល្បករដែលទើបចាប់ផ្តើម និងសិល្បករដែលមានកេរ្តិ៍ឈ្មោះ ក៏ដូចជាសម្រាប់សាធារណជនទូទៅ។
មហោស្រពនេះក៏បម្រើជាទីតាំងដ៏សម្បូរបែបសម្រាប់ការពិភាក្សាអន្តរកម្មរវាងប្រភេទផ្សេងៗគ្នានៃរូបថត។ ក្នុងឆ្នាំ២០២៥នេះ បានប្រមូលផ្តុំទាំងស្នាដៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបសហសម័យ ដោយផ្តល់នូវទស្សនវិស័យ ពេលវេលាដ៏វែងអន្លាយ ដែលនឹងនាំឱ្យមានការឆ្លុះបញ្ចាំងលើទំនាក់ទំនងរបស់រូបថតជាមួយនឹងអតីតកាល បច្ចុប្បន្ន និង អនាគត។