មន្រ្តីជាន់ខ្ពស់សន្តអាសនៈថា ព្រះជាម្ចាស់អាចកសាងប្រជាជាតិឡើងវិញពីផេះនៃសេចក្តីស្អប់
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិនៅក្នុងអំឡុងពេលចូលរួមសន្និសិទមួយនៅក្នុង នៅទីក្រុងតាលីន (Tallinn) ប្រទេសអេស្តូនីបានមានប្រសាសន៍ថា ព្រះជាម្ចាស់ទ្រង់អាចកសាងប្រជាជាតិមួយពីផេះនៃសេចក្តីស្អប់។
លោកអគ្គភិបាលបានថ្លែងនៅក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសនេះពីថ្ងៃទី២០ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅក្នុងសម័យកាលប្រទេសនេះគ្រប់គ្រងដោយរបបសូវៀត គ្រីស្តបរិស័ទគឺពិតជាមានទុក្ខលំបាកជាច្រើន ហើយប្រទេសនេះក៏មានមរណៈបុគ្គជាច្រើនដែរ ប៉ុន្តែព្រោះតែជំនឿ សច្ចភាពសម្រាប់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងមនុស្សជាតិ ហើយសុភមង្គលដ៏អស្ចារ្យ បូកផ្សំដោយ អារម្មណ៍សន្តិភាពយ៉ាងជ្រាលជ្រៅនៅតែកើតមាន។
លោកបានលើកឡើងថា ទោះជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ ការទូតនិងការសន្ទនា បូកផ្សំនិងជំនឿរឹងមាំនៅតែសំខាន់ឲ្យតែមានគោលបំណងច្បាស់លាស់។
លោកបានបន្តថា សន្តិភាពពិតប្រាកដ ត្រូវតែជាផ្លែផ្កានៃការងារដ៏បរិសុទ្ធ ដែលមិនមានអ្នកឈ្នះ ឬអ្នកចាញ់ឡើយ៕