ព្រះសហគមន៍ឥណ្ឌូនេស៊ីត្រៀមចែករំលែកបទពិសោធ ខណៈកិច្ចប្រជុំពេញអង្គ FABC ជិតមកដល់

ខណៈពេលដែលសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី កំពុងរៀបចំកិច្ចប្រជុំ ពេញអង្គលើកទី ១២របស់ខ្លួននៅទីក្រុងហ្សាកាតាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ព្រះវិហារកាតូលិកនៅឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍អំពីព្រះសហគមន៍ដែលត្រូវបាន បង្កើតឡើងដោយការសន្ទនា ភាពចម្រុះ និងការបម្រើដោយសេចក្តីស្រលាញ់។

ក្រោមប្រធានបទ "អ្នកនឹងឃើញរឿងដ៏អស្ចារ្យជាងនេះ: ការអំពាវនាវឱ្យមានការប្រែចិត្តគំនិត និងបេសកកម្មដើម្បីក្លាយជាស្ពាន និងអ្នកសាងសង់ស្ពាននៃជំនឿនៅអាស៊ី លោកអភិបាលព្រះសហគមន៍មកពីទូទាំងអាស៊ីនឹងប្រមូលផ្តុំគ្នានៅទីក្រុងហ្សាកាតាដើម្បីអធិស្ឋាន ស្វែងយល់ និងបន្តការប្តេជ្ញាចិត្តផ្សព្វផ្សាយសាសនារបស់ព្រះសហគមន៍ ។

សម្រាប់ព្រះសហគមន៍ កាតូលិកនៅឥណ្ឌូនេស៊ី ចក្ខុវិស័យនេះគឺមិនមែនជារឿងចម្លែកនោះទេ។ ការរស់នៅជាសហគមន៍ជនជាតិភាគតិចនៅក្នុងប្រទេសមួយដែលមានភាពចម្រុះខាងសាសនា និងវប្បធម៌ច្រើនបំផុតរបស់ពិភពលោក ព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីបានបណ្តុះវប្បធម៌នៃការសន្ទនា ភាតរភាព និងកិច្ចសហប្រតិបត្តិការជាយូរមកហើយ ។

បទពិសោធន៍ទាំងនេះ បានក្លាយជាការចូលរួមចំណែកដ៏ពិសេសមួយរបស់ប្រទេសឥណ្ឌូនេស៊ីចំពោះព្រះសហគមន៍ នៅអាស៊ី។

មកដល់ពេលនេះប្រទេសឥណ្ឌូនេស៊ីគឺជាបណ្តុំនៃកោះរាប់ពាន់ ក្រុមជនជាតិរាប់រយ ភាសាក្នុងស្រុក និងប្រពៃណីសាសនាចម្រុះ។ សម្រាប់អ្នកដែលមានជំនឿលើ កាតូលិកមានចំនួនប្រហែលត្រឹ៣ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស។ ហើយក្នុងនាមជាជនជាតិភាគតិច ព្រះសហគមន៍បានរៀនធ្វើជាសាក្សីនៃការប្រកាសដំណឹងល្អតាមរយៈភាពបើកចំហរ ការគោរពចំពោះភាពចម្រុះ និងការសន្ទនាជាបន្តបន្ទាប់ជាមួយមនុស្សដែលមានជំនឿ និងវប្បធម៌ខុសៗគ្នា។

Daily Program

Livesteam thumbnail