ព្រះសហគមន៍មួយនៅហ្វីលីពីន ប្រកាសបើកដំណើរការការរិយាល័យជំនួយផ្លូវច្បាប់សម្រាប់ជនក្រីក្រ

ព្រះសហគមន៍កាតូលិកមួយនៅក្នុងប្រទេសហ្វីលីពីន គឺព្រះសហគមន៍ Kalookan បានចាប់ផ្តើមបើកដំណើរការកម្មវិធីជំនួយផ្នែកច្បាប់ថ្មីមួយ ដើម្បីជួយសហគមន៍ក្រីក្រ ឲ្យទទួលបានសិទ្ធិនិងភាពយុត្តិធម៌។
ការប្រកាសបើកកម្មវិធី និងការិយាល័យជំនួយផ្នែកច្បាប់នេះ គឺធ្វើឡើងតាមការផ្តល់អនុសាសន៍ដោយលោកកាឌីណាល់ ប៉ាប្លូ វ័ជីលីអូ ដេវីដ (Pablo Virgilio David) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគនេះ និង ជាប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសហ្វីលីពីន។ លោកកាឌីណាល់បានសម្តែងការព្រួយបារម្ភថា ពលរដ្ឋហ្វីលីពីនក្រីក្រជាច្រើននៅតែងាយរងគ្រោះក្នុងប្រព័ន្ធយុត្តិធម៌ ដោយសារតែខ្វះតំណាងផ្លូវច្បាប់ត្រឹមត្រូវ។
លោកកាឌីណាល់បាននិយាយថា លោកបានកំពុងតែអំពាវនាវឲ្យមេធាវីចូលរួមជាមួយនឹងការិយាល័យនេះ ដើម្បីរួមគ្នាជួយអ្នកក្រីក្រដែលត្រូវការជំនួយផ្នែកច្បាប់។
កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនបុគ្គលក្រីក្រដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌដោយគ្មានការណែនាំផ្លូវច្បាប់។ ពួកគេជាច្រើនបានកត់សម្គាល់ថា មិនដឹងអំពីសិទ្ធិរបស់ពួកគេ មិនអាចមានលទ្ធភាពធានាបាននៅក្រៅឃុំ និងខ្វះលទ្ធភាពទទួលបានជំនួយផ្នែកច្បាប់ទាន់ពេលវេលា៕
Daily Program
