ព្រះវិហារ​តូច​ ស៊ីស្ទីន ត្រូវបានជួសជុលរៀបចំជាកន្លែងសម្រាប់ជ្រើសរើសសម្តេចប៉ាបថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះវិហារ​តូច​ ស៊ីស្ទីន (Sistine Chapel)បានជួសជុលនិងរៀបចំដើម្បីទទួលក្រុមលោកកាឌីណាល់ ១៣៣ រូប ប្រជុំនិងបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី ដើម្បីជំនួសសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលសោយទិវង្គត កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥។

ការិយាល័យព័ត៌មានសន្តអាសនៈបានចេញអះអាងថា ទីនោះបានកំពុងតែរៀបចំនិងត្រៀមឲ្យស្រេចសម្រាប់ដំណើរការសន្និបាតលោកកាឌីណាល់ជ្រើសរើសសម្តេចប៉ាបថ្មីដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៧ ខែឧសភា។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមពន្លត់អគ្គីភ័យរបស់បុរីវ៉ាទីកង់ បាន​បង្ហាញខ្លួន​​នៅលើដំបូលរបស់ព្រះវិហារ​នោះ ដើម្បីពិនិត្យមើលប្រព័ន្ធបញ្ចេញផ្សែង ដែលជាសញ្ញាប្រាប់ដំណឹងអំពីលទ្ធផលនៃការជ្រើសរើស សម្តេចប៉ាប ដើម្បីបន្តដឹកនាំព្រះសហគមន៍កាតូលិកបន្តទៀត។

ដំណើរការបោះឆ្នោតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង១០ ព្រឹក នៅវ៉ាទីកង់ឬប្រហែលជា ម៉ោង៤ រសៀលនៅកម្ពុជា  ហើយដំណើរការបោះឆ្នោតអាចនឹងប្រពឹត្តទៅនៅវេលាម៉ោងប្រមាណជា ៤ និង ៣០ នាទីនៅវ៉ាទីកង់ឬ ប្រហែលជា ១០ និង ៣០ នាទីយប់នៅកម្ពុជា៕

Daily Program

Livesteam thumbnail