ព្រះវិហារឥណ្ឌូណេស៊ី គូសបញ្ជាក់ពីបេសកកម្មកសាងស្ពានមុនពេលកិច្ចប្រជុំពេញអង្គ FABC

ខណៈពេលដែលក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកមកពីទូទាំងអាស៊ី ត្រៀមខ្លួនជួបជុំគ្នានៅទីក្រុងហ្សាកាតា សម្រាប់កិច្ចប្រជុំពេញអង្គសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ហៅកាត់ថា FABC ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដាខាងមុខ ព្រះសហគមន៍កាតូលិកនៅឥណ្ឌូណេស៊ី កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការជំរុញ ការសន្ទនា រវាងសមាគមសាសនា និងការកសាងស្ពាន នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែkលមានភាពចម្រុះខាងសាសនា និងវប្បធម៌បំផុតរបស់ពិភពលោក។

សម្រាប់ព្រះសហគមន៍កាតូលិកនៅឥណ្ឌូណេស៊ី ការធ្វើជាម្ចាស់ផ្ទះនៃការជួបជុំគ្នានៅទ្វីបនេះ វាផ្តល់ឱកាសដើម្បីចែករំលែកដ៏ទូលំទូលាយ នូវបទពិសោធន៍ ក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសមួយដែលការសន្ទនាឆ្លងកាត់ព្រំដែនសាសនា ជនជាតិ និងវប្បធម៌ និងបានក្លាយជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណ និងបេសកកម្មកាតូលិក។

ពាក់ព័ន្ធនឹងចំណុចទាំងនេះលោកស្រីបណ្ឌិត ម៉ារៀ ពូស្ទីតាសារី (Maria Puspitasari) សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យឥណ្ឌូនេស៊ី បាននិយាយថា ព្រះសហគមន៍កាតូលិកនៅឥណ្ឌូនេស៊ីបានបង្កើតចំណុចខ្លាំងខាងផ្នែកគ្រូអប់រំជំនឿដ៏លេចធ្លោ ដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ព្រះសហគមន៍ នៅអាស៊ី ទោះបីជាវានៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដែលត្រូវការការបន្តឡើងវិញជាបន្តបន្ទាប់ក៏ដោយ។

លោកស្រីបណ្ឌិត មកដល់ពេលនេះក៏បាន រួមចំណែកដ៏អស្ចារ្យ ចំពោះព្រះសហគមន៍ នៅអាស៊ី គឺការយកបទពិសោធន៍របស់ខ្លួនចែករំលែកនិង បណ្តុះការសន្ទនាដើម្បីជាមធ្យោបាយនៃជីវិត។

Daily Program

Livesteam thumbnail