ព្យុះទីហ្វុង​កំណាច​មួយ​វាយលុកហុងកុង

កាលពីម្សិល​មិញ​នេះ​ ទីក្រុង​ហុង​កុង​ ត្រូវ​បាន​ព្យុះទីហ្វុងដ៏កំណាច​​មួយ​ទន្ទ្រានយ៉ាង​ខ្លាំង ដែលមាន​ល្បឿន ២៨០ទៅ​២៩០​គីឡូមែត្រ​ក្នុងមួយម៉ោង។ ព្យុះដែលមានកម្លាំង​ខ្លាំងនេះ បាន​ធ្វើ​ឲ្យ​ទីក្រុង​ហុង​កុង ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​សមុទ្រ​ចិន រងសោកនាដកម្ម​យ៉ាងខ្លាំង​។

កាលពីថ្ងៃចន្ទ​ ព្យុះនេះ​នៅ​ចំងាយ​ប្រមាណ​១០០០គីឡូម៉ែត្រ​នៃ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​នេះ ​អាជ្ញាធរបាន​ប្រកាស​អាសន្នចំពោះ​គ្រោះ​ថ្នាក់ដែល​នឹង​អាច​កើត​មាន​ ហើយ​ឲ្យប្រជាជន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដែល​គេ​រំពឹងថា ស្ថានភាព​នឹង​វិល​មក​រកភាពដើម​វិញ។  ហាងនិង​អាជីវកម្ម​​ជា​ច្រើន​បាន​បិទទ្វារមិន​ដំណើរការ​។

នៅឯកោះ​តៃវ៉ាន់​ឯណោះវិញ អាជ្ញាធរ​បាន​រាយការណ៍ថា​ មាន​មនុស្ស​១៤​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​ឥទ្ធិពលនៃ​ព្យុះកំណាច​មួយនេះ៕

Daily Program

Livesteam thumbnail
khmer popup image