ប្រមុខការទូតវ៉ាទីកង់ សង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសន្ទនា នៅលើពិភពលោក

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិនៃសន្តអាសនៈឬវ៉ាទីកង់ បានសង្កត់ធ្ងន់ អំពីតម្រូវការសម្រាប់ការសន្ទនា និងការកសាងមតិនៅក្នុងពិភពលោកដែលកំពុងតែប្រឈមនឹងបែកបាក់កាន់តែខ្លាំងឡើង។

វ៉ាទីកង់ញូវបានរាយការណ៍ថា គោលបំណងនេះ ត្រូវបានលើកឡើងដោយអគ្គអភិបាលនៅពេលចូលរួម វេទិកាយុទ្ធសាស្ត្រអឺរ៉ុបនិងពិភពលោកលើកទី២០ ដែលប្រារព្ធឡើងនៅប្រទេសស្លូវេនៀ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ​២០២៥។​

នាឱកាសនោះ លោកអគ្គអភិបាល និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចប៉ាបឡេអូទី១៤ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងពិភពលោក បន្ត តាមមាគ៌ារបស់សម្តេចហ្រ្វង់ស៊ីស្កូ ក្នុងការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

លោកអគ្គអភិបាល បានទទួលស្គាល់នូវអ្វីដែលអ្នកចូលរួមផ្សេងទៀតបានចង្អុលបង្ហាញអំពីបញ្ហាប្រឈមដែលបណ្តាលមកពីកង្វះការយល់ស្រប និងការខិតខំប្រឹងប្រែងផ្នែកនយោបាយដែលត្រូវការដើម្បីបង្កើតសន្តិភាពឡើងវិញ។

លោក​បាន​សង្កត់​ធ្ងន់​ថា ការ​កសាង​ការ​មូលមតិ​គ្នា​គឺ​ជា​កង្វល់​ចម្បង​នៅ​ថ្ងៃ​នេះ ហើយ​នឹង​តម្រូវ​ឱ្យ​មាន "ការ​គិត " និង​បង្កើត​គំនិត​ថ្មី វិធីសាស្ត្រ និង​ដំណោះស្រាយ៕

Daily Program

Livesteam thumbnail