ប្រជាជនអ៊ុយក្រែនបន្តស្វែងរកសន្តិភាព បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៊ី

អាជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំមួយទៅលើទីក្រុង ខាកៀវ (Kharkiv) ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។
ការវាយប្រហារនោះត្រូវបានអាជ្ញាធរនៅក្នុងទីក្រុងនិយាយថា ជាការវាយប្រហារមិនរើសទីតាំងដោយចំទៅលើប្លុកលំនៅដ្ឋានដែលមានកម្ពស់ខ្ពស់ បង្កឱ្យមានភ្លើងឆេះ និងធ្វើឱ្យមនុស្សចំនួន ៤៦ នាក់រងរបួស។
លោក អ៊ីហ័រ តេរេកូវ (Ihor Terekhov )អភិបាលក្រុងនេះបាននិយាយថា ការវាយប្រហារបានកើតឡើងនៅចុងសប្តាហ៍មកលើ ១២ ទីតាំងនៅក្នុងនោះមកលើសង្កាត់កណ្តាលទីក្រុងគឺមានចំនួន៤ កន្លែង។
ទីក្រុងនេះបានក្លាយជាគោលដៅម្តងហើយម្តងទៀតនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនភាគឦសានរបស់ប្រទេសនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡេនស្គី បានថ្កោលទោសការវាយប្រហារដោយនិយាយថា "រុស្ស៊ីវាយប្រហារលំនៅដ្ឋាន នៅពេលដែលប្រជាជនអ៊ុយក្រែននៅក្នុងផ្ទះរបស់ពួកគេ នៅពេលដែលពួកគេកំពុងដាក់កូនរបស់ពួកគេឱ្យដេក"។
ក្រៅពីនោះ មនុស្សជាច្រើននាក់ក៏បានរងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក រួមនិងកាំភ្លើងធំរបស់រុស្ស៊ីលើតំបន់ភាគខាងកើតក្រុង នីកូប៉ូល (Nikopol ) ក្នុងតំបន់ នីប្រូប៉េរ៉ូវ (Dnipropetrovsk) ភាគអាគ្នេយ៍នែប្រទេសអ៊ុយក្រែន។
ដោយឡែកនៅតំបន់ ឃឺសុន ( Kherson) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន អ្នកភូមិម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅពេលដែលយន្តហោះគ្មានមនុស្សបើកធ្លាក់បានផ្ទុះ ខណៈគាត់កំពុងព្យាយាមយកវាចេញពីផ្ទះ។
ទោះយ៉ាងណាក៏ដោយពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ីតាមបណ្តោយឆ្នេសមុទ្រខ្មៅក៏ ត្រូវបានវាយប្រហារនៅក្នុងអ្វីដែលប្រភពក្នុងស្រុកហៅថា "ជាការវាយប្រហារដ៏ធំ" ពីកងកម្លាំងអ៊ុយក្រែន៕
Daily Program
