បុរីវ៉ាទីកង់ប្រកាសកម្មវិធីអប់រំជំនឿប្រចាំខែឧសភារបស់សម្តេចប៉ាប ឡេអូ ទី១៤

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសចេញនូវកម្មវិធីអប់រំជំនឿនិងសកម្មភាពរបស់សម្តេចប៉ាបឡេអូទី​១៤ សម្រាប់ខែឧសភា​។​

ប្រភពដដែលបានបន្តថា កម្មវិធីធំៗនៅក្នុងខែឧសភា នេះក៏រួមបញ្ចូលទាំងពិធីថ្វាយអភិបូជាសម្រាប់ការដែលទ្រង់យាងមកដឹកនាំកិច្ចការនានានៅសន្តអាសនៈនាថ្ងៃទី ១៨ខែឧសភា វេលាម៉ោង១០ព្រឹក នៅទីលានសន្តសិលាផងដែរ។

នៅថ្ងៃអង្គារ ទី ២០ ខែឧសភា សម្តេចប៉ាបនឹងយាងធ្វើធម្មយាត្រាទៅកាន់​បាស៊ីលីកាសន្តប៉ូល ជាកន្លែងដែលទ្រង់នឹងអធិដ្ឋាននៅ ផ្នូររបស់សន្តប៉ូល។

នាថ្ងៃអាទិត្យបន្ទាប់ ទី២៥ ខែឧសភា ដែលជាថ្ងៃអាទិត្យទីប្រាំមួយនៃបុណ្យចម្លង សម្តេចប៉ាប ឡេអូ នឹងយាងធ្វើជាអធិបតីក្នុងពិធីបុណ្យរំលឹកនិងលើកតម្លើងសន្តយ៉ូហាន ឡាត្រង់ (John Lateran ) នៅម៉ោង ៥ ល្ងាច។ នៅម៉ោង ៧ យប់ សម្តេចប៉ាបនឹងយាងទៅបាស៊ីលីកា សន្តីម៉ារីដ៏ឧត្តម ( Basilica of St. Mary Major)  ជាកន្លែងដែលទ្រង់នឹងអធិដ្ឋាននៅចំពោះមុខរូបសំណាក​ព្រះនាងម៉ារី​ នៅសាឡូស ប៉ូពូលី រ៉ូម៉ានី ( Blessed Virgin Mary, Salus Populi Romani )។

នៅថ្ងៃសៅរ៍ ទី ៣១ ខែឧសភា នាថ្ងៃបុណ្យថ្វាយព្រះពរជូនព្រះនាងព្រហ្មចារនីម៉ារី សម្តេចប៉ាប នឹងធ្វើជាអធិបតីក្នុងពិធីថ្វាយអភិបូជាជាមួយនិងពិធីតែងតាំងលោកអភិបាលនៅបាស៊ីលីកាសន្តសិលា នៅ ម៉ោង ១០ ព្រឹក៕

Daily Program

Livesteam thumbnail