ធនាគារពិភពលោកអនុម័តឥណទាន ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​អនុម័ត​ឥណទាន​តម្លៃ​ ​៤​០​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពល​រដ្ឋកម្ពុជា​ប្រមាណ​ ​៣​៣​ ​០​០​០​នាក់​ ​តាមរយៈ​ការ​កែ​លម្អ​ការ​បណ្តុះបណ្តាល​ជំនាញ​ ​និង​សេវាកម្ម​ទី​ផ្សារ​ការងារ​។​
​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក​(​I​D​A​)​នេះ​ ​សំដៅ​លើក​ក​ម្ពស់​គុណភាព​ ​និង​ជំនាញ​ពាក់ព័ន្ធ​ការងារ​នៅក្នុងចំណោម​កម្លាំង​ពលកម្ម​របស់​ប្រទេស​ ​និង​ជួយ​បង្កើន​លក្ខណៈ​សម្បត្តិ​ទទួល​បានការ​ងារ​ ​និង​រក​ប្រាក់ចំណូល​បាន​របស់​កម្មករ​។​ ​ឥណទាន​នេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​គម្រោង​ “​ជំនាញ​សម្រាប់​ទទួល​បានការ​ងារ​កាន់តែ​ប្រសើរ​” (​Skill​s ​for​ ​Better​ ​Job​s) ​ដែល​ធ្វើការ​ពង្រឹង​ការអប់រំ​ ​និង​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​, ​កែ​លម្អ​ការណែនាំ​អំពី​អាជីព​ ​និង​ការ​ជួយ​រក​ការងារ​ធ្វើ​, ​និង​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​និយោជក​ឱ្យ​បាន​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការរៀបចំ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​។​
​សេដ្ឋកិច្ច​ ​និង​ការងារ​របស់​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ដោយសារ​ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​ការ​បើកចំហ​ពាណិជ្ជកម្ម​ ​និង​ភាព​អនុគ្រោះ​សម្រាប់​ចូល​ទី​ផ្សារ​លោក​ខាងលិច​ ​ដែល​បាន​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីក្រៅ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​គុណភាព​នៃ​ការងារ​នៅតែ​មាន​ក​ម្រិ​ត​ទាប​ ​ក្នុង​នោះ​ ​៩​៨​%​នៃ​ការងារ​នៅ​ក្នុង​ប្រទេស​សុទ្ធតែ​ជា​ការងារ​មាន​ជំនាញ​ទាប​ ​ហើយ​ក្នុង​នោះ​ទៀត​ ​មួយ​ផ្នែក​ធំ​គឺជា​ការងារ​ក្រៅ​ប្រព័ន្ធ​ផ្លូវការ​។​
​មាន​រយៈពេល​ប្រាំ​ឆ្នាំ​ ​គម្រោង​ “​ជំនាញ​សម្រាប់​ទទួល​បានការ​ងារ​កាន់តែ​ប្រសើរ​” ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិ​ស​័​យ​នានា​ ​ដែល​ទាមទារ​ឱ្យ​មាន​ជំនាញ​ក​ម្រិ​ត​មធ្យម​ថែមទៀត​។​ ​គម្រោង​នេះ​នឹង​អនុវត្ត​ដោយ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។​
​លោកស្រី​ ​ម៉ា​រី​យ៉ា​ម​ ​សាលី​ម​ ​ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​មានប្រសាសន៍ថា​៖​ “​នៅ​ពេល​កម្ពុជា​ខិតខំ​បោះជំហាន​ឈាន​ឡើង​នៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ ​និង​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​របស់​ខ្លួន​ ​ការ​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​ ​និង​នា​ពេល​ខាងមុខ​នឹង​ក្លាយ​ជា​កិច្ចការ​គន្លឹះ​មួយ​ ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​ ​និង​កាន់តែ​ប្រសើរ​ឡើង​ ​និង​ឆ្លើយតប​បាន​កាន់តែ​ល្អ​ទៅ​នឹង​តម្រូវ​ការ​របស់​និយោជក​”​។​ ​លោកស្រី​មានប្រសាសន៍​ទៀត​ថា​៖​ “​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ​ដែល​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវ​ការ​ ​បន្ថែម​ដោយ​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ដូចជា​ ​ជំនាញ​ឌី​ជី​ថល​ ​និង​ជំនាញ​ឥរិយា​បទ​ ​ជាដើម​ ​អាច​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលបំណង​របស់​ខ្លួន​បាន​។​”
​លទ្ធផល​រំពឹង​ទុក​សំខាន់​ៗ​នៃ​គម្រោង​នេះ​រួម​មាន​៖​
​និយោជក​មានការ​ពេញចិត្ត​ជាង​មុន​ជាមួយនឹង​ជំនាញ​របស់​អ្នក​ដែល​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​របស់​កម្មវិធី​;
​ការ​កើន​ឡើង​នៃ​ភាគ​ចំណែក​របស់​អ្នក​បញ្ចប់​ការសិក្សា​ដែល​រក​បានការ​ងារ​ដែល​ផ្តល់​ប្រាក់ឈ្នួល​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាង​ប្រាក់ឈ្នួល​មធ្យម​ជាតិ​;
​លើក​ក​ម្ពស់​មតិ​យោបល់​របស់​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ការរចនា​ ​និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ ​និង​ការ​សម្របសម្រួល​កិច្ច​សន្ទនា​ ​និង​ការ​សហការ​រវាង​ស្ថាប័ន​បណ្តុះបណ្តាល​ ​និង​និយោជក​;
​លើក​ក​ម្ពស់​ប្រព័ន្ធ​ព័ត៌មាន​ទី​ផ្សារ​ការងារ​ ​និង​
​ការ​បង្កើន​ចំនួន​បុគ្គល​ដែល​ទទួល​បានការ​ប្រឹក្សា​ការងារ​ ​និង​ការណែនាំ​អំពី​ការងារ​។​
​

Daily Program

Livesteam thumbnail
khmer popup image