តើនរណាគេជាលោកអភិបាលនៃព្រះសហគមន៍កាតូលិកចុងក្រោយគេដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូតែងតាំង?

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា លោក ប្រ៊ូស ឡឺវ៉ាន់ដូវស្គី (Bruce Lewandowski) គឺជាបុព្វជិតនៃព្រះសហគមន៍កាតូលិកចុងក្រោយគេដែលត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូតែងតាំងជាអភិបាល ឧបត្ថម្ភកប្រចាំព្រះសហគមន៍នៃកោះរ៉ូដ (Rhode Island) នៅសហរដ្ឋអាមេរិក ។

ប្រភពដដែលបានរាយការណ៍ថា លោកអភិបាលត្រូវបានសម្តេចប៉ាបប្រកាសតែងតាំងនៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២៥។

នៅក្រោយពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូចូលទិវង្គត លោកអភិបាលបានមានប្រសាសន៍ថា សម្តេចប៉ាបជាអ្នកដែលប្រកាសដំណឹងល្អមួយអង្គរបស់ព្រះសហគមន៍កាតូលិក។

លោកត្រូវបានតែងតាំងគឺមុនពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូយាងចូលទិវង្គតតិចជាងពីរសប្តាហ៍ ហើយ បានហៅសម្តេចប៉ាបថា  គឺជាមរតកនៃ “ភាពជិតស្និទ្ធ” របស់ទ្រង់ចំពោះលោក។

លោកអភិបាលបានមានប្រសាសន៍ថា លោកសោកស្តាយហើយពិតជាភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការ សោយទិរង្គត់របស់សម្តេចប៉ាបដែលគេបានជូនដំណឹងកាលពីថ្ងៃទី ២១  ខែមេសា។

លោកអភិបាលបានបន្តថា នៅ​ថ្ងៃ​អាទិត្យ​នៃបុណ្យចម្លង យើង​អាច​ប្រាប់ទ្រង់ថា ​យើងពិតជាបានដំណឹងល្អ  ប៉ុន្តែ​ដល់ថ្ងៃច័ន្ទយើងទាំងអស់គ្នាភ្ញាក់ផ្អើលនឹងដំណឹងសោយទិវង្គតរបស់ទ្រង់៕

Daily Program

Livesteam thumbnail