ដំណើរការជ្រើសរើសសម្តេចប៉ាបថ្មីនៅថ្ងៃទី១នៅមិនទាន់សម្រេច

លោកកាឌីណាល់ចំនួន ១៣៣ នាក់បានជួបជុំគ្នានៅក្នុងព្រះ វិហារ ស៊ីស្ទីន ឆាប៉ែល ( Sistine Chapel) ដើម្បីដំណើរការជ្រើសរើសសម្តេចប៉ាបថ្មីជំនួសសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលបានសោយទិវង្គតកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ។
បន្ទាប់ពីក្រុមលោកកាឌីណាល់បានជូបជុំគ្នា ពិធីសាសនា និង ដំណើរការរៀបចំផ្សេងៗបានប្រពឹត្តិទៅតាមការដែលគ្រោងទុកដោយចាប់ផ្តើមនៅម៉ោង១០ព្រឹក ថ្ងៃពុធ ហើយ នៅម៉ោង៩ យប់ ផ្សែងខ្មៅបាន បង្ហុយចេញ ដែលជាសញ្ញាបញ្ជាក់ថា មិនទាន់ជ្រើសរើសសម្តេចប៉ាបបានទេ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ផ្សែងខ្មៅត្រូវបានបង្ហុយចេញក្រោយសាក្សីដែលរង់ចាំនៅទីលានសន្តសិលា ប្រមាណជា ៤៥.០០០ នាក់ ដែលបានជួបជុំគ្នារង់ចាំដំណឹងតាំងពីម៉ោង៧ យប់រហូតដល់ម៉ោង ៩ បាន ដំណឹងនៃការប្រកាសនេះត្រូវបានបញ្ជាក់ដោយបំពង់ផ្សែង ។
ដើម្បីក្លាយជាសម្តេចប៉ាបថ្មី កាឌីណាល់ម្នាក់នៅក្នុងចំណោមលោកកាឌីណាល់ទាំង ១៣៣ រូប គឺត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់២ភាគ៣ ពោលគឺប្រមាណជា៨៩ សម្លេង ហើយនៅក្នុងមួយថ្ងៃការបោះឆ្នោតគឺអាចប្រពឹត្តទៅដល់ទៅ ៤ ជុំ ។
ក្រោយការបោះឆ្នោតប្រសិនបើផ្សែងខ្មៅបង្ហុយចេញមកបញ្ជាក់ថា សម្តេចប៉ាបថ្មីនៅមិនទាន់ជ្រើសរើសបាន ហើយបើផ្សែងបង្ហុយមកស អបដោយសម្លឹងកណ្តឹងនោះជាសញ្ញាវិជ្ជមានហើយ៕
Daily Program
