គ្រីស្តបរិស័ទនិងមេដឹកនាំទូទាំងពិភពលោក ផ្ញើសារ ជូនពរថ្ងៃកំណើតដល់សម្តេចប៉ាប ឡេអូទី១៤

វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រីស្តបរិស័ទនិងមេដឹកនាំពិភពលោកជាច្រើនបានផ្ញើសារជូនពរថ្ងៃខួបកំណើតសម្តេចប៉ាបឡេទី១៤ ដែលមានព្រះជន្មយាងចូល៧០ព្រះវស្សា កាលពី ថ្ងៃនេះ ១៤ ខែកញ្ញា។

ប្រធានាធិបតីអ៊ីតាលី លោក សឺជីអូ ម៉ាតារេឡា (Sergio Mattarella)បានផ្ញើសារថា ក្នុងនាមប្រជាជនអ៊ីតាលីរួមជាមួយនឹងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់លោកសូមជូបពរសម្តេចប៉ាបឲ្យមានសុខភាពនិងបញ្ញាស្មារតីល្អ។

នៅក្នុងសារលោកបាន បញ្ជាក់អំពី "ការអំពាវនាវជាបន្ទាន់របស់សម្តេចប៉ាបសម្រាប់បទឈប់បាញ់ និងការបន្តផ្លូវនៃការសន្ទនា ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅលើពិភពលោក"

សម្តេចប៉ាបឡេអូក៏បានទទួលសារពីស្ថាប័ននានានៅក្នុងសន្តអសនៈក៏ដូចជាគ្រីស្តបរិស័ទពីព្រះសហគមន៍នានា និងពីមេដឹកនាំពិភពលោកផ្សេងៗទៀត៕

Daily Program

Livesteam thumbnail