គណ:ប្រតិភូ FABC នឹងមានឱកាសទស្សនាផ្លូវរូងក្រោមដីមិត្តភាពនៅហ្សាកាតា

គណប្រតិភូដែលនឹងមកចូលរួមកិច្ចប្រជុំពេញអង្គលើកទី១២នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី(FABC)នៅទីក្រុងហ្សាកាតានៅពេលខាងមុខនេះ គណប្រតិភូនឹងមានឱកាសទស្សនកិច្ចនិងស្វែងយល់ ផ្លូវរូងក្រោមដីមិត្តភាព និងវិហារអ៊ីស្លាម អ៊ីស្ទីក្លាល (Istiqlal) នៅទីក្រុងហ្សាកាតា ដែលជានិមិត្តរូបលេចធ្លោបំផុតពីរនៃការរួមរស់ខាងសាសនារបស់ប្រទេស។

ដំណើរទស្សនកិច្ចនេះ ត្រូវបានកំណត់ពេលជាផ្នែកមួយនៃព្រឹត្តិការណ៍បិទកិច្ចប្រជុំនៅថ្ងៃទី ២៦ ខែកក្កដា ដោយគណប្រតិភូជួបជុំគ្នានៅព្រះវិហារកណ្តាលទីក្រុងហ្សាកាតា មុនពេលនាំគ្នាដើរជាមួយគ្នាឆ្លងកាត់ផ្លូវរូងក្រោមដីមិត្តភាពទៅកាន់វិហារអ៊ីស្លាមអ៊ីស្ទីក្លាល ដែលជាវិហារអ៊ីស្លាមធំជាងគេនៅអាស៊ីអាគ្នេយ៍។

ផ្លូវរូងក្រោមដីមិត្តភាពមិនត្រឹមតែជាផ្លូវឆ្លងកាត់ក្រោមដីសាមញ្ញមួយប៉ុណ្ណោះទេ តែទីនោះបានក្លាយជានិមិត្តរូបនៃការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ដោយសន្តិភាពរវាងសហគមន៍សាសនានានានៅក្នុងប្រទេសឥណ្ឌូនេស៊ី។

គំនិតកសាង ផ្លូវរូងក្រោមដីនេះត្រូវបានស្នើឡើងជាលើកដំបូងដោយលោកប្រធានាធិបតី ចូកូ វីដូដូ ក្នុងអំឡុងពេលជួសជុលវិហារអ៊ីស្លាម អ៊ីស្ទីក្លាល ក្នុងឆ្នាំ ២០២០។

ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃគម្រោងស្តារឡើងវិញរបស់វិហារអ៊ីស្លាម ដោយបង្កើតការតភ្ជាប់ក្រោមដីដោយផ្ទាល់រវាងវិហារអ៊ីស្លាម នេះនិងវិហារហ្សាកាតា ដែលជាកន្លែងគោរពបូជាដ៏ល្បីល្បាញពីរដែលបានឈរនៅក្បែរគ្នាចាប់តាំងពីសម័យកាលរបស់ប្រធានាធិបតីស្ថាបនិកឥណ្ឌូនេស៊ីគឺលោក សូកាណូ។

 ផ្លូវរូងក្រោមដីនេះត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញដែលអាចមើលឃើញនៃមិត្តភាពអន្តរសាសនា  ។ ផ្លូវរូងក្រោមដីនេះទទួលបានការចាប់អារម្មណ៍ពីទូទាំងពិភពលោកក្នុងអំឡុងពេល សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានយាងមកកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងខែកញ្ញា ឆ្នាំ ២០២៤ នៅពេលដែលទ្រង់បានទៅទស្សនាទីតាំងនេះក្នុងអំឡុងពេលកិច្ចប្រជុំអន្តរសាសនានៅវិហារអ៊ីស្ទីក្លាល់៕

Daily Program

Livesteam thumbnail