ក្រុមលោកអភិបាលព្រះសហគមន៍ជប៉ុនព្រួយបារម្ភអំពីការកសាងទស្សនៈការពារយោធានៅប៉ាស៊ីហ្វិក

ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកជប៉ុន បានកំពុងសម្តែងការព្រួយបារម្ភអំពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗនេះនៅកោះណានសេ (Nansei) ដើម្បីឆ្លើយតបទៅនឹងការកសាងនិងពង្រឹងសមត្ថភាពយោធាចិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

មកដល់ពេលនេះកោះណានសេ គឺជាកោះមួយដែលលាតសន្ធឹងពីភាគនិរតីនៃប្រជុំកោះសំខាន់ៗរបស់ជប៉ុនឆ្ពោះទៅកាន់តៃវ៉ាន់។ កោះនេះស្ថិតនៅចន្លោះសមុទ្រចិនខាងកើត និងសមុទ្រហ្វីលីពីន។

នៅក្នុងសារលិខិតមួយចុះថ្ងៃទី ១០ ខែកក្កដា ដើម្បីចូលរួមពិធីអធិស្ឋានដប់ថ្ងៃដើម្បីសន្តិភាពនៅប្រទេសជប៉ុន លោកកាឌីណាល់ អ៊ីសាអូ តាស៊ីស៊ីអូ គីគូជី (Isao Tarcisio Kikuchi) ប្រធានក្រុមប្រឹក្សាលោកអភិបាលព្រះសហគមន៍កាតូលិកជប៉ុនបានកត់សម្គាល់ថា ការនាំចេញសមត្ថភាពសម្លាប់មនុស្សឥឡូវនេះត្រូវបានអនុញ្ញាត "ក្រោមលក្ខខណ្ឌជាក់លាក់"។

សារលិខិតនោះបានបញ្ជាក់ថា លក្ខណៈសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញជប៉ុននេះត្រូវបានបំផុសគំនិតដោយគតិដែលបានរៀនពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទីពីរ។

លោកបានមានប្រសាសន៍ថា យើងត្រូវផ្អាក ហើយពិចារណាថាតើការបំផ្លាញស្មារតីនោះបន្តិចម្តងៗ និងការជំរុញការកសាងយោធាដោយគ្មានការជជែកវែកញែកជាតិគ្រប់គ្រាន់នឹងនាំទៅរកការបង្កើតសន្តិភាពពិតប្រាកដឬអត់។

លោកកាឌីណាល់ ក៏សោកស្តាយផងដែរចំពោះរបៀបដែលសង្គ្រាមត្រូវបានចាត់ទុកថា ជាសកម្មភាពដែល «មិនអាចជៀសវាងបាន» នៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោក ជាពិសេសនៅអ៊ុយក្រែន ស៊ូដង់ មីយ៉ាន់ម៉ា និងមជ្ឈិមបូព៌ា។

 

លោកបានមានប្រសាសន៍ថា នៅលើសមរភូមិទាំងនេះ អ្នកដែលរងរបួស ឬបាត់បង់ជីវិតដោយហិង្សា គឺជាមនុស្សដូចយើងដែរ ហើយពួកគេគឺសុទ្ធតែជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ។

លោក កាឌីណាល់ ក៏បាន​រំលឹក​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ជ្រើសរើស «អំណាច​នៃ​សេចក្តីស្រឡាញ់» ជាជាង «ពាក្យសម្ដី​នៃ​អំណាច»​ដើម្បី​ចិញ្ចឹមបីបាច់​អរិយធម៌​នៃ​សេចក្តីស្រឡាញ់។

Daily Program

Livesteam thumbnail