ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកព្រមានអំពីវិបត្តិនៃគ្រោះមហន្តរាយអាកាសធាតុ

នៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ភ្លើងឆេះព្រៃបានឆេះជាង ៥៦០.០០០ ហិកតា ហើយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណស់៦នាក់ ស្របពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ហើយសូម្បីតែផ្លូវធម្មយាត្រា កាមីណូ ដេ សាន់ទៀហ្គោ (Camino de Santiago) ជាប្រវត្តិសាស្ត្រក៏ត្រូវបំផ្លិចបំផ្លាញផងដែរ។

នៅតំបន់ភ្នំអាល (Alps) ប្រទេសអ៊ីតាលី ផ្ទាំងទឹកកកវិនទីណា (Ventina) បានរលាយហើយ ឥឡូវនេះអ្នកវិទ្យាសាស្ត្រអាចតាមដានវាបានតែជាមួយយន្តហោះគ្មានមនុស្សបើកប៉ុណ្ណោះ។

នៅភាគខាងជើងនៃក្រុមប្រទេសនៅតំបន់ ស្កែនឌីណាវីបានកំពុងតែស៊ូទ្រាំនឹងរលកកំដៅដែលមិនធ្លាប់មានពីមុនមក ដោយប្រទេសហ្វាំងឡង់បានកត់ត្រារយៈពេល ២២ ថ្ងៃជាប់ៗគ្នាជាមួយនឹងសីតុណ្ហភាពលើសពី ៣០ អង្សាសេ ។

នៅអាស៊ី ទឹកជំនន់ ខ្យល់ព្យុះ មូសុងបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសប៉ាគីស្ថាន នេប៉ាល់ និងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានទទួលរងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ខណៈដែលផ្នែកខ្លះនៃប្រទេសឥណ្ឌាប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលគំរាមកំហែងដល់ដំណាំ និងការផ្គត់ផ្គង់ទឹក។

អ្នកជំនាញប៉ាន់ប្រមាណថា រលកកំដៅចុងក្រោយបំផុតនៅអឺរ៉ុបបានសម្លាប់មនុស្ស ២.៣០០ នាក់ ខណៈពេលដែលអ្នកមន្ទិលសង្ស័យមួយចំនួនបានជជែកវែកញែកអំពីការប្រែប្រួលធម្មជាតិ។

នៅក្នុងស្ថានភាពបែបនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិក បានកំពុងតែជំរុញឲ្យ អធិស្ឋាន និង​ធ្វើសកម្មភាពដើម្បីឲ្យគ្រិស្តបរិស័ទរិះគិតសកម្មភាពដែលអាចឆ្លើយតបនឹងបញ្ហាបាន​៕​

Daily Program

Livesteam thumbnail