ក្រុមគ្រួសារដូនជីបុព្វជាតាសន្តប៉ូលប្រារព្ធខួបលើកទី៧៥ឆ្នាំនៃបេសកកម្មប្រកាសដំណឹងល្អ

ក្រុមដូនជីនៃក្រុមបុព្វជាតាសន្តប៉ូលនៅឥណ្ឌាបានប្រារព្ធពិធីអបអរសាទរអំណរសប្បាយនៃពិធីបុណ្យខូបលើកទី៧៥ឆ្នាំនៃការប្រកាសដំណឹងល្អនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវចំថ្ងៃទី ៣០ ខែមិថុនា។

ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកអគ្គអភិបាល ចន រ៉ូឌ្រីហ្គេស (John Rodrigues) នៃព្រះសហគមន៍ភូមិភាគមុំបៃ នៅព្រះវិហារសន្តីតេរីសា លោកអភិបាល និង លោកបូជាចារ្យ និង ដូនជី និង គ្រិស្តបរិស័ទជាច្រើនរូប។

នាឱកាសនោះ លោកអគ្គអភិបាល ចន រ៉ូឌ្រីហ្គេស បានរំលឹកដល់ជនដែលមានសុភមង្គល ជេម អាល់បេរីរ័ន (Blessed James Alberione) ដែលគេដឹងថា គឺស្ថាបនិកមួយនៃបេសកម្មប្រកាសដំណឹងល្អរបស់ក្រុមនៅក្នុងប្រទេសឥណ្ឌាកាលពី​៧៥ ឆ្នាំមុន។

លោកអគ្គអភិបាល​បាន​មាន​ប្រសាសន៍​ថា យើង​សូម​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​ចំពោះ​ការ​យល់​ដឹង​ដ៏​អស្ចារ្យ​របស់​លោក និង​ចំពោះ​អ្នក​ត្រួសត្រាយ​ផ្លូវ​នានា ដែលបានប្រកាសដំណឹងល្អនៅឥណ្ឌាតាំងពីដំបូងមក។

លោក​បាន​មាន​ប្រសាសន៍​ថា ពន្លឺ​ត្រូវតែ​ភ្លឺ​ឡើង ហើយ ពន្លឺ​របស់​ព្រះជាម្ចាស់បានកំពុងតែបន្ត​បំភ្លឺ​ចិត្តគំនិតយើងទាំងអស់គ្នារហូតដល់បច្ចុប្បន្ន ហើយក៏អរគុណដល់ព្រះជាម្ចាស់ ដែល​អនុញ្ញាត​ឲ្យ​គ្រិស្តបរិស័ទនៅឥណ្ឌាស្គាល់​អ្វី​ដែល​ត្រឹមត្រូវ និង​អ្វី​ដែល​ខុស។

លោក​បាន​ជំរុញ​ឲ្យក្រុមដូនជីទាំងអស់ ​បន្ត​អនុញ្ញាត​ការប្រកាសដំណឹងល្អដើម្បីឲ្យ​ពន្លឺ​របស់​ព្រះគ្រីស្ត​បំភ្លឺវិថីនៃជីវិត ​តាមរយៈ​ពាក្យសម្ដី និង​សកម្មភាព​របស់​ក្រុមដូនជី មិនមែន​សម្រាប់​ការ​ទទួលស្គាល់​នោះទេ ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នកដទៃ​អាច​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​ដើរតាម​ព្រះគ្រីស្ត៕

Daily Program

Livesteam thumbnail