ក្រសួងអប់រំចេញសេចក្តីណែនាំសីលធម៌សម្រាប់សិស្សានុសិស្សមុនទិវានៃក្តីស្រឡាញ់

ក្រសួងអប់រំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដាក់ចេញនៅគោលការណ៍ណែនាំចំនួន ៧ចំណុច ដើម្បីពង្រឹង និងរក្សាឱ្យបាននូវសីលធម៌ និងភាពថ្លៃថ្នូររបស់សិស្សានុសិស្សកុំឱ្យមានការភ្លើតភ្លើន ប្រាសចាកវប្បធម៌និងប្រពៃណីរបស់ជាតិខ្មែរ សម្រាប់អនុវត្តនៅក្នុងគ្រប់គ្រឹះស្ថានសិក្សានៅក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ គោលការណ៍ណែនាំទាំង ៧ចំណុចនោះរួមមាន ទី១ លោកគ្រូអ្នកគ្រូ ត្រូវអប់រំ ណែនាំអំពីអត្ថន័យនៃបុណ្យនៃក្តីស្រលាញ់ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីចៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ។ ទី២ ពង្រឹងនិងអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សជាប្រចាំ។ ទី៣ តាមមុខវិជ្ជានីមួយៗត្រូវបញ្រ្ជាបការអប់រំសីលធម៌។ ទី៤ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ឱ្យអនុវត្តសកម្មភាព “ មិត្តអប់រំមិត្ត” ។ ទី៥ បើសិនជាមាននូវសកម្មភាពមិនប្រក្រតី ត្រូវទាក់ទងទៅកាន់អាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់នូវព័ត៌មាននានា។ ទី៦ ចូលរួមសហការ ទប់ស្កាត់ អប់រំ និងណែនាំឱ្យបានមុនពេលវេលា។ ចំណុចចុងក្រោយ រាល់បណ្តាមន្ទីរអប់រំ គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តគោលការណ៍ និងប្រកាសនានា ដែលបានចែងពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសិក្សា៕

 

Daily Program

Livesteam thumbnail