ការអធិដ្ឋានប្រចាំខែមេសារបស់សម្តេចប៉ាប ផ្តោតលើបូជាចារ្យដែលកំពុងជួបវិបត្តិ
វ៉ាទីកង់ញូវបានរាយការណ៍សម្តេចប៉ាបឡេអូ ទី១៤ បានប្រកាសជាសាធារណៈនៃកម្មវិធីអធិដ្ឋានប្រចាំខែមេសារបស់ទ្រង់ដោយផ្តោតលើជីវិតជា បូជាចារ្យដែលកំពុងប្រឈមមុខនឹងវិបត្តិផ្ទាល់ខ្លួន។
នាឱកាសនោះ សម្តេចប៉ាបឡេអូ បានជំរុញនិងលើកទឹកចិត្តឱ្យគ្រីស្តបរិស័ទនៅ ទូទាំងពិភពលោកចូលរួមជាមួយទ្រង់អធិស្ឋានសម្រាប់បូជាចារ្យដែលកំពុងជួបវិបត្តិ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជីវិតជាបូជាចារ្យខ្លះប្រឈមមុខនឹងវិបត្តិមួយពោលគឺ ភាពឯកោ របស់លោកបូជាចារ្យ ។
សម្តេចប៉ាបឡេអូមានបន្ទូលថា ព្រះជាម្ចាស់ជ្រាបពីការតស៊ូ និងរបួសរបស់ពួកគេ នៅពេលដែលពួកគេស្វែងរកការទទួលយកសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីព្រះអង្គ។
សម្តេចប៉ាបឡេអូក៏បានមានបន្ទូលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងលោកបូជាចារ្យនានា ដោយភាពស្និទ្ធស្នាល និងការអធិស្ឋានដោយស្មោះ» ហើយទ្រង់ សុំឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ បញ្ឆេះនូវអំណរនៃដំណឹងល្អនៅក្នុងចំណោមក្រុមលោកបូជាចារ្យឡើងវិញដែរ»។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមប្រទានមិត្តភាពដែលរឹងមាំ អ្នកជ្រោមជ្រែងដែលពោរពេញដោយភាពជាបងប្អូន អារម្មណ៍រីករាយខណៈពេលអ្វីៗមិនដំណើរការដូចការរំពឹងទុក និងដឹងគុណជានិច្ចចំពោះការត្រាស់ហៅដែលពួកគាត់បានស្វះស្វែងរក»។
សម្តេចប៉ាបក៏ទូលអង្វរផងដែរ គឺ«សូមកុំឲ្យបូជាចារ្យទាំងឡាយ បាត់ជំនឿទុកចិត្តលើព្រះជាម្ចាស់ ឬក៏បាត់បង់អំណរដែលកំពុងបម្រើព្រះសហគមន៍ ដោយចិត្តរាបសារនិងសប្បុរសរបស់ពួកគាត់»៕