ការប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត គឺជាបេសកកម្មរបស់គ្រីស្តបរិស័ទគ្រប់រូប

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា បេសកកម្មរបស់គ្រីស្តបរិស័ទគ្រប់រូប គឺត្រូវចូលរួមប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត សេចក្តីស្រលាញ់ និង ជំនឿលើទ្រង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់បានយាងទទួលនិងជួបសាវនាការជាមួយនឹងសមាជិកនៃសាលាប្រកាសដំណឹងល្អសន្តអេនឌ្រូវ ( St. Andrew School of Evangelization ) ហើយនាឱកាសនោះ ទ្រង់ក៏បានអញ្ជើញគ្រីស្តបរិស័ទទាំងអស់ឱ្យទទួលយកបេសកកម្មរបស់ពួកគាត់ ដើម្បីប្រកាសអំពីព្រះយេស៊ូគ្រីស្ត។
នៅថ្ងៃបុណ្យមរណបុគ្គល យ៉ូហាន បាទីស្ត សម្តេចប៉ាបឡេអូ បានចង្អុលបង្ហាញអំពីជីវិត និងការបម្រើរបស់សន្ត យ៉ូហាន បាទីស្ត ជាឧទាហរណ៍សម្រាប់អ្នកផ្សព្វផ្សាយសាសនាសម័យទំនើប។
ដំណឹងល្អរបស់យ៉ូហាន បាទីស្ត គឺការប្រកាសនិងផ្សព្វផ្សាយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើឲ្យគ្រីស្តបរិស័ទមានជំនឿថា ព្រះជាម្ចាស់គឺពិតជាគង់នៅក្នុងទឹកចិត្តរបស់មនុស្សគ្រប់ៗគ្នា។
សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា ប្រសិនបើយើងអានឡើងវិញ ដោយប្រុងប្រយ័ត្ននូវជំពូកទីមួយនៃព្រះគម្ពីរអំពីដំណឹងល្អនោះ យើងអាចរកឃើញនូវអ្វី ដែលជាគន្លឹះនៃការប្រកាសដំណឹងល្អ៖ ដើម្បីធ្វើជាសាក្សីចំពោះអ្វីដែលបានរិះគិត។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា គ្រីស្តបរិស័ទគ្រប់រូប គឺគួរតែប្រកាសនិងផ្សព្វផ្សាយនូវអ្វីដែលយើងបានឃើញ និងឮ យើងប្រកាសប្រាប់អ្នកផងដែរ ដើម្បីឲ្យអ្នកដទៃមានឱកាសទទួលបានដំណឹងល្អដូចពួកយើង៕
Daily Program
