កាឌីណាល់ Grech៖ «ព្រះសហគមន៍​ មិន​អាច​គ្មានលោកអភិបាលនោះទេ»

នៅក្នុងការថ្លែងសុន្ទរកថាកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC នៅទីក្រុងហ្សាការតា លោកកាឌីណាល់ ម៉ារីយ៉ូ ហ្គ្រេច (Mario Grech) អគ្គលេខាធិការនៃស៊ីណូដាល បានឆ្លើយតបដោយផ្ទាល់ទៅនឹងក្តីបារម្ភដែលថា ស៊ីណូដាលអាចកាត់បន្ថយអំណាចរបស់លោកអភិបាល។ លោកបានផ្តល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំព្រះសហគមន៍ថា ការ​ពង្រឹងលក្ខណៈស៊ីណូដាល មិនមែន​ធ្វើឲ្យ​​បេសកកម្មរបស់លោកអភិបាលចុះខ្សោយទេ។

លោកកាឌីណាល់ ហ្គ្រេចបានបកស្រាយឱ្យច្បាស់ថា លក្ខណៈស៊ីណូដាលមិនមែនជាដំណើរការ​បោះឆ្នោតតាមមតិភាគច្រើន ឬជាការបែងចែកអំណាចព្រះសហគមន៍​សារជាថ្មីនោះទេ។ ផ្ទុយទៅវិញ វាអញ្ជើញលោកអភិបាលឱ្យដឹកនាំដូចព្រះគ្រីស្ត ដែលជាអ្នកគង្វាលល្អ។

ដោយសង្ខេបអំពីធម្មជាតិប្រទាក់ក្រឡាការដឹកនាំព្រះសហគមន៍ លោកបានថ្លែងថា៖ «គ្មានព្រះសហគមន៍ណាមួយដែលគ្មានលោកអភិបាលនោះទេ។ ប៉ុន្តែក៏គ្មានលោកអភិបាលណាម្នាក់ ដែលគ្មានហ្វូង​ចៀមនោះដែរ»។ លោកអភិបាលនៅតែជាអ្នកគង្វាលពិតប្រាកដ និងជាអ្នកធ្វើសេចក្តីសម្រេចចិត្តចុងក្រោយរបស់​ព្រះសហគមន៍មូលដ្ឋាន។

ការស្តាប់គ្រីស្តបរិស័ទមិនមែនមានន័យថាលះបង់អំណាចនោះទេ។ ប៉ុន្តែលោកអភិបាលត្រូវបានអំពាវនាវឱ្យស្តាប់នូវ sensus fidei ដើម្បីទទួលស្គាល់ពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការ មុននឹងអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការបង្រៀន គ្រប់គ្រង និងធ្វើឱ្យព្រះសហគមន៍​ក្លាយជា​វិសុទ្ធ។

អភិបាលកាតូលិកនៅអាស៊ីដែលបំពេញបេសកកម្មក្នុងសហគមន៍ភាគតិចតូចៗ និង​នៅ​កណ្តាលភាពចម្រុះវប្បធម៌ដ៏ធំធេង លោកកាឌីណាល់ ហ្គ្រេចបានសង្កត់ធ្ងន់ថា លក្ខណៈស៊ីណូដាល់ផ្លាស់ប្តូរ របៀប ដឹកនាំ ដោយលើកកម្ពស់ការអមដំណើរ ទំនុកចិត្ត និងការពិចារណាត្រិះរិះរួមគ្នា ដោយមិនផ្លាស់ប្តូរធម្មជាតិសំខាន់របស់វាឡើយ៕

Daily Program

Livesteam thumbnail