ករណីជនរងគ្រោះស្លាប់នឹងអត់អាហារនៅហ្គាហ្សាកាន់តែអាក្រក់

ចំនួនអ្នកស្លាប់ដោយសារការអត់ឃ្លាននៅហ្គាហ្សាបន្តកើនឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី ស៊ីនឌី ម៉ាកខេន (Cindy McCain)បាន មានប្រសាសន៍ថា ការទម្លាក់ស្បៀងអាហារពីលើយន្តហោះមិនមែនជាដំណោះស្រាយត្រឹមត្រូវក្នុងស្ថានភាពនៃគ្រោះទុរភិក្សដែលកំពុងកើតមានលើមនុស្ស ៥00.000 នាក់ឡើយ។
មកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារការអត់ឃ្លាននៅហ្គាហ្សាបានកើនឡើងដល់ ១៩៧ នាក់ ហើយកាលពីចុងសប្តាហ៍កន្លងទៅគឺមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤ នាក់ទៀត។
មន្ត្រីនិយាយថា ពាក់កណ្តាលនៃជនរងគ្រោះជាកុមារ។
តួលេខនេះកើតឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងអំពីវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់។
ជំនួយមនុស្សធម៌នៅតែជាប់គាំងនៅតាមព្រំដែនដោយមកដល់ពេលនេះរថយន្តដឹកជញ្ជូនទំនិញ ប្រមាណជា ៦.000 គ្រឿងកំពុងរង់និតិវិធីចូលទៅជួយជនរងគ្រោះ។
កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានអនុញ្ញាតឲ្យមានការទម្លាក់អាហារតាមអាកាសចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែអង្គការផ្តល់ជំនួយនានាបានរិះគន់ចំណាត់ការនេះថាមិនគ្រប់គ្រាន់ នោះទេ។
សហគមន៍អន្តរជាតិបានជំរុញឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យមានការឆ្លងកាត់ជាបន្ទាន់ និងគ្មានការរារាំងដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ ដើម្បីការពារការរងទុក្ខ និងការបាត់បង់ជីវិតបន្ថែមទៀត៕
Daily Program
