ព្រៃឈើមួយកន្លែងនៅហ្វីលីពីនត្រូវបានស្នើឲ្យក្លាយជាកន្លែងគំរូនៃការតស៊ូមតិលើការអភិរក្សនិងការពារព្រៃឈើ

ព្រៃ មីយ៉ាវ៉ាគី (Miyawaki) ដែលជាព្រៃអភិរក្សមួយកន្លែងនៅលើកោះសេប៊ូប្រទេសហ្វីលីពីន ត្រូវបានស្នើឲ្យក្លាយជាព្រៃគំរូតំណាងឲ្យសម្លេងនៃការតស៊ូមតិរបស់ព្រះសហគមន៍កាតូលិកលើការងារអភិរក្សនិងការពារបរិស្ថាន ។​

លោក អាលបឺតូ អុយ (Alberto Uy) អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគសេប៊ូ (Cebu) កោះភាគកណ្តាលមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រែក្លាយព្រៃមីយ៉ាវ៉ាគីឲ្យក្លាយជាព្រៃការពារមួយកន្លែង ដែល មិនត្រឹមតែជាការឆ្លើយតបទៅនឹងកង្វល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជារូបភាពរស់រវើកនៃអ្វីដែល ព្រះវិហារបានធ្វើការតស៊ូមតិនៅក្នុងកិច្ចការពារនិងអភិរក្សធម្មជាតិ ។​

លោកអគ្គអភិបាលបានបង្ហាញចំណាប់់អារម្មណ៍ចង់ឲ្យទីនោះក្លាយជាតំបន់គំរូតំណាងឲ្យសម្លេងនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហ្វីលីពិន ។

លោកអគ្គអភិបាលបានលើកឡើងថា ទីនោះជាកម្លាំងអរូបិយដែលបម្រើឲ្យចក្ខុវិស័យដែលចាក់ឫសនៅក្នុងធម្មជាតិ ហើយលោកបានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទនាំគ្នាចូលរួមគាំទ្រគម្រោងអភិរក្សនិងដាំដើមឈើក៏ដូចជាថែរក្សាពួកវា​ដោយទឹកចិត្ត។

លោកអគ្គអភិបាលបានលើកឡើងថា ដើមឈើដែលដុះតែឯងងាយរងនឹងបាក់រលំដោយសារតែព្យុះនិងគ្រោះធម្មជាតិផ្សេងៗ ប៉ុន្តែវាត្រូវបានថែរក្សានិងដុះក្រាស់ វាពិបាកនឹងរងការបំផ្លិចបំផ្លាញណាស់ ហើយផ្ទុយទៅវិញវាក៏អាចតំណាងឲ្យកម្លាំងនៃមហាសាមគ្គីរបស់គ្រិស្តបរិស័ទផងដែរ ។

លោកអគ្គអភិបាលបានលើកឡើងថា សាមគ្គីភាពផ្តល់កម្លាំងនិងថាមពលដែលអាចរុញអ្វីដែលលំបាកទៅជាភាពងាយស្រួល ហើយសាមគ្គីភាពមិនមែនជាសកម្មភាពរស់ក្រោមការគង្វាលរបស់លោកអភិបាល ឫលោកបូជាចារ្យ ឫនរណាម្នាក់ឡើយ គឺរស់ដោយទាំងអស់គ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ ភាពជិតស្និទ្ធ ការពឹងពាក់គ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នា។

លោកអគ្គអភិបាលបានបន្តថា ព្រៃឈើតាមពិតទៅជា មូលដ្ឋានខាងវិញ្ញាណនៅក្នុងសកម្មភាពអេកូឡូស៊ីហើយក៏ជាស្នូលនៃ ការលើកទឹកចិត្តសហគមន៍ឲ្យចេះជួយគ្នារឿងការការពារធនធានធម្មជាតិ៕

Daily Program

Livesteam thumbnail