អ្នករកស៊ីក្រៅប្រព័ន្ធបារម្ភរឿងបង់ពន្ឋចំពោះការចុះបញ្ជីអាជីវកម្ម

ស្របពេលដែលការចុះបញ្ជីអាជីវកម្មត្រូវបានស្ថាប័នពាក់ព័ន្ធកំពុងតែជំរុញនិងលើកទឹកចិត្តពលរដ្ឋដែលមានមុខរបរក្រៅប្រព័ន្ធឲ្យចុះបញ្ជីឲ្យត្រឹមត្រូវដើម្បីពួកគេអាចទទួលបានការគាំពារខាងផ្លូវច្បាប់ នោះ ពលរដ្ឋដែលកំពុងតែប្រកបរបរក្រៅប្រព័ន្ធទាំងនេះ  គឺហាក់ដូចជាចាប់ អារម្មណ៍ផងនិងព្រួយបារម្ភផង ។

ពាក់ព័ន្ធនឹងបញ្ហានេះ ​អ្នកនាង នឿន ធារ៉ា ​ជាអ្នកអ៊ុតសក់ក្នុងផ្សារកណ្តាល រាជធានីភ្នំពេញ ដែលមានអាយុ២៨ឆ្នាំ បានអោយដឹងថា “យើងបដិសេធមិនបានទេ បើសិនជាគេ (រដ្ឋាភិបាល) អោយយើងចុះ យើងមិនដឹងយ៉ាងម៉េចដែរ”។

ដោយឡែក លោក អ៊ូ តុង អាយុ៣៧ឆ្នាំ ជាអ្នករត់កង់បី បានចែករំលែកខ្លះៗថា ​អ្នក​ប្រកប​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សព្វ​ថ្ងៃ​នេះ ប្រឈម​បញ្ហា​ច្រើន ​ដូច​ជា​បំណុល​ធនាគារ ចំណូល​ធ្លាក់​ចុះ ទំនិញ​ហូប​ចុក​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ និង​អ្នក​ខ្លះ​ទៀត​បាន​បង្ខំ​ចិត្ត​ប្តូរ​មុខ​របរ ។ ប៉ុន្តែរឿងចុះបញ្ជីលោករាងស្ទាក់ស្ទើរបន្តិច ទន្ទឹមនឹង លោកស្វាគមន៍ ។

លោក អ៊ូ តុង បានបន្ថែមថា “ មានអីគាំទ្រគាត់ សប្បាយចិត្តដែលគាត់ (រដ្ឋាភិបាល) ចុះ បញ្ជីកង់បីអ៊ីចឹង។ អត់អីទេ អាចចុះបាន” ។

ដោយឡែក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ បានយល់ឃើញថា ការចុះបញ្ជីចំពោះអ្នកប្រកបរបរខ្នាតតូច និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាបរិបទ ថ្មីនៃរដ្ឋាភិបាលនីតិកាលទី៧។

លោកបានបញ្ជាក់ថា នេះជារឿងមួយល្អប្រសិនបើមានការចុះបញ្ជីដល់ អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលរដ្ឋទទួលស្គាល់ពួកគាត់ជាអ្នកប្រកបរបស្របច្បាប់មួយ។

លោក វ៉ន ពៅ បានអោយដឹងថា “ កាលណាចុះបញ្ជី រដ្ឋត្រូវតែទទួលខុសត្រូវ កិច្ចការ កិច្ចគាំពារជាច្រើនដល់ពួកគាត់ អាហ្នឹងវាជារឿងប្រសើរ។ ហើយប្រសិនបើជាការចុះបញ្ជីមិនមានការបង់ពន្ធ បង់taxបង់អីទៀត វារឹតតែប្រសើរទៀត។ តែប្រសិនបើចុះបញ្ជីហើយ យកពន្ធពីគាត់ វាជារឿងមួយដែលពិបាកបន្តិចហើយ ។ យើងមើលឃើញអ៊ីចឹងព្រោះប្រជាពលរដ្ឋខ្មែរយើង អោយតែលឺតែចុះបញ្ជីគឺដឹងតែបង់ពន្ធ អ៊ីចឹងពេលខ្លះគាត់ព្រួយបារម្មណ៍ពីចំនុចហ្នឹង»។

លោក វ៉ន ពៅ បានបន្ថែមថា ប្រសិនបើដំណើរការនៃការចុះបញ្ជីអាជីវកម្ម មានភាព ស្មុគ ស្មាញ វានឹងធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការចុះបញ្ជីនូវអាជីវកម្មរបស់ខ្លួន​។ ប៉ុន្តែប្រសិន បើរដ្ឋាភិបាលរៀបចំដំណើរការនៃការចុះបញ្ជីអោយងាយស្រួល និងមិនមានភាព ស្មុគ ស្មាញ ច្រើន ជារឿងល្អដែរ។

មកដល់ពេលនេះគោលការណ៍នៃការរៀបចំចុះបញ្ជីអ្នកប្រកបការងារនិងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង គ្មាន ការបង្ខិតបង្ខំឡើយ។

អ្វីៗដែលស្ថាប័នពាក់ព័ន្ធកំពុងតែខិតខំរៀបចំ គឺដើម្បីលើកកម្ពស់ការគាំពារសង្គម ការផ្ដល់ អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ខណៈដែលអ្នកដែលគេចាត់ទុកថា ជាអ្ន កប្រកប របរក្រៅប្រព័ន្ធគឺមានតាំងពី ​ជាង​គំនូរ ជាងកាត់​សក់ ជាងអ៊ុតសក់ លម្អក្រចក អាជីវកម្ម​លក់​សម្ភារកីឡា ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន​ក្នុង​ស្រុក តូបលក់​អាហារ ហាង​លក់​គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូ​ជួល​ទេសចរណ៍ លាង​រថយន្ត និង​ម៉ូតូជា​ដើម។ល៕

 

Daily Program

Livesteam thumbnail
khmer popup image