កានមូ ព្រះចៅអាធិរាជ ដែលពង្រឹងស្ថាបនាស្ថាបនអំណាចជប៉ុន
ព្រះចៅអធិរាជកានមូ ប្រសូតនៅឆ្នាំ៧៣៧ និងសោយទីវង្គតនៅថ្ងៃទី៩ មេសា ឆ្នាំ៨០៦។ ព្រះអង្គគឺជាអធិរាជទី៥ នៃប្រទេសជប៉ុនតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះអង្គសោយរាជ្យពីឆ្នាំ៧៨១ រហូតដល់ថ្ងៃសោយទីវង្គតនៅឆ្នាំ៨០៦។ នាមផ្ទាល់ខ្លួន គឺព្រះអង្គម្ចាស់ យ៉ាម៉ាបេ ហើយព្រះអង្គក៏ជួនកាលត្រូវបានគេហៅថា កាស្ហ៊ីវ៉ាបារ៉ា តេនណូ។
ព្រះចៅកានមូគឺជាបុត្រច្បងរបស់អធិរាជ កូនីន ព្រះអង្គបានប្រសូតមុនការឡើងសោយរាជ្យរបស់បិតា។
នៅពេលព្រះអង្គកានមូឡើងសោយរាជ្យនៅឆ្នាំ៧៨១ ព្រះចៅកានមូ បានតែងតាំងប្អូនប្រុសគឺព្រះអង្គម្ចាស់សាវ៉ារ៉ា ឲ្យធ្វើជារជ្ជទាយាទ។
នៅឆ្នាំ៧៨៤ ដើម្បីគេចចេញពីឥទ្ធិពលនៃព្រះវិហារដ៏មានអំណាចខាងព្រះពុទ្ធសាសនានៅណារ៉ា។ ព្រះចៅកានមូ បានផ្លាស់ប្តូររាជនីមកកាន់ណាហ្គាអូកា ក្យូ។ ប៉ុន្តែគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់បានវាយប្រហារប្រទេសជប៉ុន ហើយពាក់កណ្តាលនៃរាជធានីថ្មីត្រូវបំផ្លាញដោយត្រូវពន្លិចដោយទឹកជំនន់។
នៅឆ្នាំ៧៨៥ ហ្វ៊ូជីវ៉ារ៉ា ណូ តាណេតស៊ូហ្គូ ដែលជាស្ថាបត្យករសំខាន់នៃរាជធានីថ្មី និងជាសំណព្វចិត្តនៃព្រះចៅអធិរាជកានមូ ត្រូវបានធ្វើឃាតដោយព្រះអង្គម្ចាស់សាវ៉ារ៉ា ដូច្នេះព្រះអង្គសាវ៉ារ៉ាត្រូវបានដកតំណែងពីរជ្ជទាយាទ និងត្រូវឃុំឃាំង។
នៅអំឡុងពេលនេះដែរ ទាហានរបស់ព្រះចៅកានមូ ព្យាយាមពង្រីកព្រំដែនរបស់ចក្រភព ប៉ុន្តែកងទ័ពអធិរាជបានទទួលរងបរាជ័យដ៏ធ្ងន់ធ្ងរនៅឆ្នាំ៧៨៩។ នៅឆ្នាំនេះដែរ គ្រោះរាំងស្ងួតបានបង្កជាគ្រោះទុរភិក្ស និងតាមដងផ្លូវនៃរាជធានីជន់ជោរដោយអ្នកជំងឺ។ ចំណែកបុរសៗ ព្យាយាមគេចវេសពីកាតព្វកិច្ចយោធា និងការងារបង្ខំ។
ដោយត្រូវបានវិនិច្ឆ័យថា ជាភាពចង្រៃ មជ្ឈមណ្ឌលណាហ្គាអូកា ត្រូវបានបោះបង់ ហើយរាជធានីត្រូវបានផ្លាស់ប្តូរ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ៧៩៤ មកនៅ ហេអាន ក្យូ ដែលសព្វថ្ងៃ គឺជាទីក្រុងក្យូតូ។ នេះគឺជាព្រឹត្តិការណ៍ដែលកំណត់នៃការចាប់ផ្តើមនៃយុគសម័យហេអាននៅប្រទេសជប៉ុន។
ព្រះចៅកានមូ មានកិត្តិនាមជាមេដឹកនាំម្នាក់ដែលមានថាមពល និងសកម្ម។ ព្រះចៅស្តារឡើងវិញនូវស្ថាបនអំណាច និងសកលវិទ្យាល័យសិក្សាអប់រំ។ ទស្សនវិជ្ជាខុងជឺ ស្ថិតនៅចំកណ្តាលនៃដំណើរការនយោបាយ។ នៅឆ្នាំ៧៨៤ ព្រះចៅកានមូអនុញ្ញាតឲ្យមានការអប់រំដែលមានមូលដ្ឋានលើកំណត់ហេតុប្រវត្តិសាស្រ្តរបស់ចិន កំណត់ហេតុនៃរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ និងដោយផ្អែកលើសៀវភៅពីរថ្មីដែលនាំចូលពីប្រទេសចិន គឺសៀវភៅ កុងយ៉ាង និងគូលៀង ដែលជាសៀវភៅនិយាយអំពីសីលធម៌ និងនយោបាយ ប្រវត្តិសាស្រ្ត និងការអប់រំ។ ស្នាដៃទាំងនេះអួតសរសើរអំពីការអភិវឌ្ឍន៍របស់រដ្ឋដែលនៅក្នុងនោះព្រះចៅអធិរាជ គឺជារាជបុត្រនៃឋានសួគ៌ ត្រូវតែពង្រីកឥទ្ធិពលរបស់ខ្លួនប្រឆាំងនឹងក្រុមមនុស្សគ្មានអរិយធម៌។ នៅឆ្នាំ៧៩៨ ស្នាដៃទាំងពីរត្រូវតែតម្រូវឲ្យរៀន។
ព្រះចៅកានមូឧបត្ថម្ភការធ្វើដំណើររបស់ព្រះសង្ឃ សៃចូ និងគូកៃទៅប្រទេសចិន ដែលក្រោយមក ព្រះអង្គទាំងពីរបានស្ថាបនាសាខាសាសនាព្រះពុទ្ធពីរដ៏គួរឲ្យគោរពនៅជប៉ុន គឺនិកាយ តង់ដៃ និងស្ហ៊ីនហ្គុង។
ព្រះចៅកានមូមានមហេសី និងស្នំជាច្រើន។ កូនចៅជំនាន់ក្រោយរបស់ព្រះអង្គគឺច្រើន។ ខ្លះនៃកូនចៅរបស់ព្រះចៅទទួលឋានៈតៃរ៉ា និងត្រូវទទួលស្គាល់ជាខ្សែស្រឡាយនៃព្រះចៅកានមូ តៃរ៉ា ឬកានមូ ហេស្ហ៊ី។