កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។
ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖
១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការប្រែប្រួលប្រភពទឹកនៃទន្លេមេគង្គ គឺជាសញ្ញាដាស់តឿនដ៏ចាំបាច់ ដែលតម្រូវឱ្យយើងរួមដៃគ្នាក្នុងការថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ២. យុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា៖ ទោះបីជាបច្ចេកវិទ្យាមានការវិវត្តដើរលឿនយ៉ាងណាក៏ដោយ លោកអភិបាលបានក្រើនរំលឹកថា យើងមិនត្រូវបណ្តោយឱ្យពិភពនិម្មិត (Virtual) មកបំផ្លាញទំនាក់ទំនងពិតប្រាកដនៅក្នុងគ្រួសារ និងសង្គមឡើយ ផ្ទុយទៅវិញ យើងត្រូវរក្សាអត្តសញ្ញាណ និងតម្លៃជាមនុស្សឱ្យបានរឹងមាំជានិច្ច។
៣. ការកសាងវប្បធម៌សន្តិភាព៖ សន្តិភាពមិនមែនសំដៅត្រឹមតែការឈប់បាញ់គ្នានោះទេ ប៉ុន្តែគឺជាការរស់នៅក្នុងសេចក្តីសុខសាន្ត ការមិនបង្រៀនឱ្យមានការស្អប់ខ្ពើមគ្នា និងការចេះសម្រុះសម្រួលគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីប្រសាសន៍ណែនាំដ៏មានសារៈសំខាន់របស់លោកអភិបាល អង្គប្រជុំក៏បានរៀបចំបទឈ្វេងយល់ស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុ និងវិធានការត្រៀមបង្ការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយឥទ្ធិពលរលកកម្ដៅនៃបាតុភូតអែលនីណូ (El Niño) ដែលធ្វើបទបង្ហាញដោយអ្នកជំនាញមកពីអង្គការ Plant Cambodia។
CACD Meeting: Bishop Olivier Urges Focus on the Environment, AI Impact, and Building a Culture of Peace November 16, 2026 — Bishop Olivier presided over a meeting of the Catholic Alliance on Charity and Development (CACD), attended by representatives of Catholic organizations and associations that are members of the alliance. Speaking at the opening of the meeting, Bishop Olivier emphasized that the world is currently changing rapidly, requiring everyone to remain vigilant and work together to build a worthy legacy for future generations through three key priorities: 1. Climate Change: Natural disasters, floods, and changes to the water sources of the Mekong River serve as urgent wake-up calls for us to join hands in caring for the environment and protecting natural resources for the future. 2. The Era of Artificial Intelligence (AI) and Technology: Regardless of how rapidly technology advances, the Bishop reminded participants that we must not allow the virtual world to destroy genuine relationships within families and society; instead, we must always firmly preserve our human identity and values. 3. Building a Culture of Peace: Peace is not merely a ceasefire, but rather living in harmony, refraining from teaching hatred toward one another, and learning to reconcile with one another day by day. Alongside the Bishop’s guiding remarks, the meeting also featured an awareness session on climate change and preparedness measures to respond to the impacts of heatwaves caused by the El Niño phenomenon, presented by an expert from Plant Cambodia.
