ឥណ្ឌូនេស៊ី ចាប់យកការគ្រប់គ្រងមួយផ្នែកដ៏ធំបំផុតនៃរ៉ែនីកែលពិភពលោក

មន្រ្តីឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់យកការគ្រប់គ្រង​មួយផ្នែក​ដ៏​ធំ​បំផុត​នៃរ៉ែនីកែលពិភពលោក ដែលមួយផ្នែកកាន់ដោយមិនផ្ទាល់ដោយ​ក្រុមហ៊ុន​រ៉ែបារាំង អេរ៉ាម៉េត។ ការដកហូតដីគឺដោយសារហេតុផល​មិនមានអាជ្ញាបណ្ណព្រៃឈើ។

ក្រុមហ៊ុនយករ៉ែ វ៉េដា បេ នីកែល ត្រូវបានរិះគន់អំពីឥទ្ធិពលរបស់វាទៅលើព្រៃឈើនៅ​តំបន់​ជុំវិញ ដែលលាត​សន្ធឹងលើផ្ទៃដី ៤៥០០០ ហិកតា នៅលើកោះហាល់ម៉ាហេរ៉ា ជាផ្នែកមួយ​នៃ​ប្រជុំ​កោះ​ម៉ូលូក​​ភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី។

លោកអាណាង ស៊ូព្រីយ៉ាតណា អ្នកនាំពាក្យនៃការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ី បានថ្លែង​ថា ពីពេលនេះទៅ អាជ្ញាធរបានដកហូតផ្ទៃដីជិត ១៥០ហិកតា ដែលលាតសន្ធឹង​លើតំបន់​ព្រៃ​ឈើ​​ដោយ​​គ្មាន​ការអនុញ្ញាត។ លោកបានបន្ថែមថា ៖ “អាជ្ញាធរបានចាប់យការគ្រប់គ្រង​លើ​តំបន់​​នោះ និងផ្ទៃដីនោះ​នឹង​ត្រឡប់មកក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល”។

ក្រុមហ៊ុន វ៉េដា បេ នីកែល (WBN)  គឺជាក្រុមហ៊ុន​រួមគ្នារវាងក្រុមហ៊ុនឥណ្ឌូនេស៊ី អានតាម និង​ក្រុមហ៊ុន​សិង្ហបុរី ស្រ្តេន មីណេរ៉ាល់ដែលមានម្ចាស់ភាគហ៊ុន ក្រុមហ៊ុនបារាំង អេរ៉ាម៉េត និង​ក្រុមហ៊ុន​យក្សស្លលោហៈរបស់ចិន ត្ស៊ីនស្ហ៉ាន។  

នៅក្នុងសេចក្តីប្រកាសមួយ ក្រុមហ៊ុន អេរ៉ាម៉េត បានឲ្យដឹងថា តំបន់ដែលត្រូវបានដកហូត គឺ​ជា​គឺ​ជាកន្លែងទាញធ្វើអាជីវកម្មរ៉ែសម្ភារៈសំណង់ ហើយប្រតិបត្តិការ​ទាញ​យករ៉ែមិន​ត្រូវ​បាន​ប៉ះពាល់ទេ។

ពីពេលនេះទៅ រដ្ឋាភិបាលឥណ្ឌូនេស៊ីតែងពិនិត្យការរំលោភដែលអាចមានជាយថាហេតុលើ​ច្បាប់​ព្រៃឈើនៅក្នុងដែនដីជាច្រើនទៀត មានជាអាទិ៍ ដីចំការដូងប្រេង និងរ៉ែ។

ក្រុមហ៊ុន វ៉េដា បេ នីកែល ត្រូវបានប្រាប់ឲ្យដឹងថាតំណាងឲ្យ ១៧% នៃផលិតកម្មនីកែល​របស់​​ពិភពលោក​នៅឆ្នាំ២០២៣។ ការទាញយកធ្វើអាជីវកម្មនៅទីតាំងគឺជាកម្មវត្ថុនៃការរិះគន់​ជា​ញឹកញាប់ក្នុងហេតុផលថាមានគ្រោះថ្នាក់ ដែលការទាញធ្វើអាជីវកម្មរ៉ែ ដាក់ទម្ងង់លើព្រៃ និង​ការ​​រស់រាន​មានជីវិតនៃកុលសម្ព័ន្ធជនជាតិដើម ដែលរស់នៅទីនោះ គឺ ជនជាតិ ហុងហ្គ៉ាណា ម៉ានយ៉ាវ៉ាជាដើម។ ការស៊ើបអង្កេតដែលធ្វើ​ឡើង​ដោយទីភ្នាក់ងារសារព័ត៌មានបារាំង កាល​ពី​ខែមិថុនា ឆ្នាំ២០២៥ ក៏បានបង្ហាញអំពីឥទ្ធិពលលើសមាជិកនៃជនជាតិនេះផងដែរ។

ហុងហ្គ៉ាណា ម៉ានយ៉ាវ៉ា គឺជាជនជាតិ​ដើម​ចុងក្រោយមួយក្នុងចំណោមជនជាតិដើមទាំងឡាយ​ដែល​រស់នៅដោយការ​ប្រមាញ់ និង​បេះផ្លែឈើ និងពួកគេត្រាច់ចរនៅប្រទេសឥណ្ឌូនេស៊ី។ ជនជាតិ​ហុងហ្គ៉ាណា ម៉ានយ៉ាវ៉ា បញ្ជាក់​ថា ព្រៃឈើដែលពួកគេអាស្រ័យផលរាល់​ថ្ងៃដើម្បី​ចិញ្ចឹម​ជីវិត និងជ្រកនៅ ត្រូវបាន​បំផ្លាញ​ដោយការកាប់បំផ្លាញ និងការធ្លាក់ថយចុះ​គុណភាព​បរិស្ថាន​ដោយសារតែការធ្វើ​អាជីវកម្ម​រ៉ែ។

ក្រុមហ៊ុន វ៉េដា បេ នីកែល បដិសេធការចោទប្រកាន់ និងបញ្ជាក់ថា ខ្លួន​សន្យាជាគុណ​ប្រយោជន៍​​សម្រាប់ការទាញយករ៉ែ ជាមួយ​ការទទួលខុសត្រូវ និងការការពារបរិស្ថាន។

ចំណែកសកម្មជនសម្រាប់​ការ​ការពារបរិស្ថានវាយតម្លៃថា ការដកហូតដីនេះមិនបានធ្វើឲ្យ​ប្រែប្រួលធំ​ដុំ​លើឥទ្ធិពល​ដ៏​ធំធេង​នៃដីសម្បទានសម្រាប់សហគមន៍ក្នុងតំបន់នោះទេ។ ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដីដែលដកហូតទៅឲ្យអ្នកតាំងទីលំនៅក្នុងតំបន់ដែលពាក់ព័ន្ធ។

រ៉ែនីកែល គឺស្ថិតនៅជាបេះដូងនៃយុទ្ធសាស្រ្ត​នៃកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលបាន​ហាម​ឃាត់ការនាំចេញរ៉ែនៅឆ្នាំ២០២០ក្នុងគោលដៅវាយតម្លៃគ្រប់គ្រងវាឲ្យបានល្អ។ ប្រទេស​ឥណ្ឌូនេស៊ី​​គឺជាផលិតករធំបំផុតរបស់ពិភពលោកសម្រាប់រ៉ែនីកែលផង និងក៏មាន​ស្តុករ៉ែនេះ​ដ៏​ធំ​បំផុត​ដែលត្រូវបានគេរកឃើញរួចហើយ។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ការទាញ​ធ្វើ​​អាជីវកម្ម​រ៉ែ ដែលគ្របដណ្តប់ដោយរ៉ែធ្យូងថ្ម និងនីកែល តំណាងឲ្យជិត ៩%នៃ GDP របស់​ប្រទេសឥណ្ឌូនេស៊ី​នៅត្រីមាសទី១ នៃឆ្នាំ២០២៥។

 

 

Daily Program

Livesteam thumbnail