សត្វកម្រជិតផុតពូជ១៤ប្រភេទក្នុងឧទ្យានជាតិជួរភ្នំក្រវាញនៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង

ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៦ ប្រភេទសត្វកម្រដែលក្នុងនេះមានទាំងជិតផុតពូជបំផុត ប្រភេទរងគ្រោះថ្នាក់ និងប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន១៤ប្រភេទ ត្រូវបានគេរកឃើញ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ការរកឃើញនេះបន្ទាប់ពីលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានទៅលើសត្វកម្រជិតផុតពូជ ប្រភេទសត្វរងគ្រោះថ្នាក់ និងជិតទទួលរងគ្រោះថ្នាក់ទាំងនេះធ្វើឡើងរយៈពេល ៣ខែ ចាប់ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦កន្លងមក។

សត្វទាំង១៤ប្រភេទទាំងនេះ រួមមាន៖ ដំរីអាស៊ី ខ្ទីង កែះ ប្រើសស្បូវ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ខ្លាភ្ញីថ្មកែវ ឆ្កែព្រៃ កំពីងដូង ស្វាក្តាម ស្វាត្រោស ខ្ទីន កំពីងដូង និងពង្រូល។ ក្រៅពីប្រភេទសត្វខាងលើនេះ ក្រសួងបរិស្ថានបានឱ្យដឹងដែរថាប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុងផងដែរ៕

Daily Program

Livesteam thumbnail