កូនផ្សោត១ក្បាលថ្មីនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ខេត្តក្រចេះ
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញពីការរកឃើញកូនផ្សោតកើតថ្មីមួយក្បាលដែលកើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមក្រសួងកសិកម្មបានឱ្យដឹងថា ការស្រាវជ្រាវឃើញនេះធ្វើឡើងដោយក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF។ កូនផ្សោតដែលទើបរកឃើញថ្មីនេះ ត្រូវគេថតរូបភាពបាននៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមរយៈកូនផ្សោតកើតថ្មីមួយទៀតនាពេលនេះបើតាមក្រសួងកសិកម្មបង្ហាញថា ចំនួនសត្វផ្សោតទន្លេមេគង្គ មានចំនួនសរុបកើនដល់ ១១៣ក្បាល។
បើតាម ក្រសួងកសិកម្មបានឱ្យដឹងដែរថា គិតចាប់ពីឆ្នាំ២០២៥ដល់ថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ២០២៦នៃកំណត់ត្រាគឺ ពុំមានករណីសត្វផ្សោតស្លាប់ទេ៕