“ការរៀបចំចិត្តគំនិតក្នុងរដូវរងចាំ! មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតគ្រីស្តបរិស័ទម្នាក់ៗ?”

បកស្រាយសោយ៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)

 បូ. រឿង ឆ័ត្រសិរី៖ ព្រះសហគមន៍បានចាប់ផ្តើមឆ្នាំថ្មីនៃពិធីបុណ្យ ​ដោយចាប់ផ្តើមពីរដូវរងចាំ! ជាការចាប់ផ្តើមចូលទៅក្នុងប្រវត្តិសាស្ត្រនៃការសង្គ្រោះរបស់ព្រះជាម្ចាស់! តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ នឹងតាមរយៈការប្រសូត្រជាមនុស្សក្នុងគ្រួសារក្រីក្រសាមញ្ញ។ ហេតុនេះព្រះសហគមន៍ចង់ឲ្យយើងរួមដំណើរជាមួយព្រះយេស៊ូ ចាប់ពីទ្រង់មានកំណើតជាមនុស្ស រហូតដល់ព្រះអង្គមានបេសកម្ម ហើយរងទុក្ខលំបាកសោយទីវង្គត រួចមានព្រះជន្មរស់ឡើងវិញ។

ដំណើរជីវិតរបស់ព្រះអង្គធ្វើឲ្យគ្រីស្តបរិស័ទបានទទួលជីវិតខាងផ្លូវវិញ្ញាណយ៉ាងជាក់ស្តែង ដោយរួមដំណើរជាមួយជំនឿដែលមានព្រះយេស៊ូជាប្រភពដើម។ រដូវរងចាំជារដូវមួយដែលជួយឲ្យគ្រីស្តបរិស័ទរិះគិតត្រៀមចិត្តគំនិតទទួលព្រះយេស៊ូយាងមក ការត្រៀមចិត្តគំនិត ព្រះសហគមន៍ជួយយើងឲ្យមានអំណរសប្បាយ សំដៅទៅលើខាងផ្លូវកាយមានការតុបតែងលំអរតាមទីកន្លែងផ្សេងៗ​ តាមប្រពៃណីនៃកន្លែងនិមួយៗ។ ជាក់ស្តែង ការតែងលំអរនៅក្នុងរដូវរងចាំនេះ យើងមានទានចំនួន៤ដើម កម្រងផ្កា ឬក៏មានដើមស្រល់អីជាដើម.. ប៉ុន្តែការរៀបចំសំខាន់មួយទៀតគឺការរៀបចំខាងផ្លូវវិញ្ញាណ! ដែលជួយឲ្យយើងនឹកឃើញដល់ការយាងមករបស់ព្រះយេស៊ូ  ២យ៉ាងនេះ៖

ទី១៖ យាងមកសម្រាប់មនុស្សនៅក្នុងលោកនេះព្រះយេស៊ូប្រសូត្រជាមនុស្សយ៉ាងពិតប្រាកដក្នុងពិភពលោករបស់យើង និងក្នុងប្រវត្តិសាស្រ្តរបស់មនុស្សយើង។ ប៉ុន្តែយើងកំពុងមានលក្ខណៈមួយ គឺអវសាន្តកាល ដោយយើងកំពុងទន្ទឹងរងចាំព្រះយេស៊ូយាងមកម្តងទៀតនៅថ្ងៃចុងក្រោយ ជាថ្ងៃអវសាន្តនៃពិភពលោក ឬថ្ងៃដែលយើងបានជួបជាមួយព្រះជាម្ចាស់នៃចុងបញ្ចប់នៃជីវិតរបស់យើង។

ទី២៖ ការទន្ទឹងរងចាំនេះសំដៅទៅលើផ្លូវវិញ្ញាណ គឺការកែប្រែចិត្តគំនិតរបស់យើងម្នាក់ៗ ដើម្បីឲ្យជីវិតរបស់យើងអាចស្វាគមន៍ ឬទទួលព្រះយេស៊ូយាងមកនៅរដូវបុណ្យណូអែល ឬថ្ងៃដែលទ្រង់យាងមកលើកទីពីរដោយសមរម្យ។ ដូច្នេះសូមបងប្អូនយកពេលវេលនេះ ជាពិសេសបងប្អូនគ្រីស្តបរិស័ទ! មិនត្រឹមតែតុបតែលំអរតែខាងក្រៅនោះទេ តែសំដៅទៅលើការកែប្រែចិត្តគំនិត និងផ្លូវវិញ្ញាណរបស់យើងម្នាក់ៗផងដែរ។

ចិត្តឆេវឆាវ ចិត្តប្រកាន់គេឯងច្រើន ឬទុក្ខព្រួយដោយប្រការណាមួយក្នុងកំឡុងពេលរស់នៅ នាឱកាសបុណ្យព្រះយេស៊ូប្រសូត្រ​ ជាវេលាដែលយើងផ្តល់អំណរសប្បាយដល់អ្នកដទៃ ​ខិតខំរស់នៅដោយសេចក្តីស្រលាញ់ មេត្តាករុណ សេចក្តីទាំងនេះជាការត្រៀមរៀបចំខ្លួនទទួលព្រះយេស៊ូដែលយាងមកនាពេលខាងមុខដ៏ខ្លីនេះ។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់ និងសូមឲ្យរដូវរង់ចាំនេះមានអត្ថន័យយ៉ាងល្អសម្រាប់បងប្អូន ជាពិសេសគ្រីស្តបរិស័ទតែម្តងុះ៕ អាមែន

ដោយ ឆាក លាំង

 

Daily Program

Livesteam thumbnail