អត្ថាធិប្បាយ​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ឆ្នាំ​២​០​២​៤​

អត្ថាធិប្បាយ​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ឆ្នាំ​២​០​២​៤​ ​តាម​ម៉ា​កុ​ស​ ​២​,​២​៣​-​២​៨​អត្ថាធិប្បាយ​ដោយ​លោក​បូជា​ចារ្យ ​រឿង​ ​ឆ​័ត្រ​សិរី​
​បងប្អូន​ជា​ទីស្រឡាញ់​!
​នៅ​ថ្ងៃនេះ​ ​យើង​ស្តាប់​ព្រះបន្ទូល​ដំណើរ​ជីវិត​របស់យើង​ទៅ​ជាមួយ​ព្រះ​យេស៊ូ​ ​ដែល​ព្រះអង្គ​ចាប់​ ​ផ្តើម​បេសកកម្ម​របស់​ព្រះអង្គ​នៃ​ការ​ទេសនា​ ​គឺ​ការធ្វើដំណើរ​ប្រកាស​ដំណឹង​ល្អ​។​ ​ព្រះ​យេស៊ូ​បាន​ធ្វើដំណើរ​ជាមួយ​ក្រុម​សាវ​័​ក​ឆ្លងកាត់​ស្រែ​ស្រូវសាលី​ ​ជា​ស្រូវ​សម្រាប់​យកទៅ​ធើ្វ​ជា​នំ​ប៉័​ង​ ​ប៉ុន្តែ​ដោយសារតែ​ពួក​សាវ​័​ក​អស់កម្លាំង​និង​ឃ្លានបាយ​ផង​ ​ដោយ​ពុំ​មាន​មាន​កន្លែង​លក់​ចំណី​ ​ឬ​ម្ហូបអាហារ​ដូច​សម័យនេះ​ ​ហេតុដូច្នេះ​ពេល​ដែល​គាត់​ដើរកាត់​ស្រែក​៏​បាន​បូត​គួ​ស្រូវ​បន្តិចមក​កិន​ ​ហើយ​ពិសា​រ​ដើម្បី​បន្ធូរ​ភាព​អត់ឃ្លាន​នៅ​ពេល​នោះ​ ​។​
​បាទ​! ​បងប្អូន​សម្រាប់​ច្បាប់​របស់​ជនជាតិ​យូ​ដា​ ​ជាពិសេស​ថ្ងៃ​សប្ប​័​ទ​ទីមួយ​គឺ​ ​ហាម​ធ្វើដំណើរ​ ​ទីពីរ​ ​ហាម​ធ្វើការ​ ​ហើយ​ការ​កិនស្រូវ​នេះ​ចាត់ទុកថា​ ​ស្មើ​ហ្នឹង​ការ​ធ្វើការ​។​ ​ដូច្នេះ​ពេល​ដែល​ពួក​ផា​រ៉ា​ស៊ី​បានឃើញ​ពួក​សាវ​័​ក​ធ្វើ​របៀប​នោះ​ ​ហាក់ដូចជា​មិន​សប្បាយចិត្ត​ ​ដោយសារ​ពួកគាត់​ធ្វើ​ខុសវិន័យ​។​
​បាទ​! ​បងប្អូន​ ​ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួកគាត់​វិញ​ថា​ ​អ្វី​ដែល​មាន​អត្ថន័យ​នៃ​ថ្ងៃបុណ្យ​សម្ប័ទ​គឺជា​ថ្ងៃ​ដែល​យើង​ត្រូវការ​សម្រាក​ ​ដើម្បី​លើកស្ទួយ​តម្លៃ​នៃ​ជីវិត​មនុស្ស​ ​មិនមែន​ធ្វើការ​ក្លាយ​ជា​ទាសករ​ការងារ​ ​តែ​ត្រូវ​មាន​ពេលវេលា​មួយ​សម្រាក​ ​មិនគ្រាន់តែ​ជួយ​សុខភាព​ជីវិត​ខាង​ផ្លូវ​កាយ​ឱ្យ​ល្អ​ប៉ុណ្ណោះ​ទេ​។​ ​មិនតែប៉ុណ្ណោះ​វា​ក៏បាន​ជំរុញ​ឲ្យ​យើង​មាន​ពេលវេលា​ស្មឹង​ស្មាធិ៍​រិះគិត​ទៅ​ព្រះជាម្ចាស់​ ​ហេតុនេះ​ ​ថ្ងៃ​សប្ប​័​ទ​គឺជា​ថ្ងៃ​ដែលគេ​តែងតែ​ទៅ​ធម្មសាលា​ ​ដើម្បី​ទៅ​អធិដ្ឋាន​ ​ទៅ​ស្តាប់​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយសារ​ការ​ប្រកាន់​ទំលាប់​ ​និង​គំនិត​ដូចនេះ​ហើយ​ ​ទើប​ការ​អនុវត្ត​នេះ​បាន​ចូល​មក​ព្រះ​សហគមន៍​បច្ចុប្បន្ន​របស់យើង​ ​គ្រាន់តែ​ថា​គ្រី​ស្ត​បរិស័ទ​កាលពីដើម​បាន​យក​ថ្ងៃ​សប្ប​័​ទ​ ​ជា​ថ្ងៃ​ដែល​ត្រូវ​ទៅ​ធម្មសាលា​ ​តែ​យើង​យក​ថ្ងៃអាទិត្យ​ដោយសារ​ជា​ថ្ងៃ​របស់​ព្រះ​អម្ចាស់​យេស៊ូ​គ្រី​ស្ត​បាន​រស់​ឡើងវិញ​។​
​ទោះបី​នេះ​ជា​វិ​ន័យ​បុរាណ​មួយ​ ​ក្នុងចំណោម​វិ​ន័យ​ទាំង​១​០​ប្រការ​ក៏ដោយ​ ​តែ​យើង​យកមក​អនុវត្ត​បាន​ ​ត្បិត​វា​គឺជា​ថ្ងៃ​របស់​ព្រះជាម្ចាស់​ ​ជា​វេលា​ដែល​ត្រូវ​ឈប់​ធ្វើការ​ដើម្បី​ថ្វាយបង្គំព្រះ​អង្គ​។​
​ដូច្នេះ​ថ្ងៃ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង​គឺ​ថ្ងៃអាទិត្យ​! ​តែ​សព្វថ្ងៃនេះ​បងប្អូន​ដឹង​ហើយ​ថា​ ​យើង​មាន​របៀប​ច្រើន​ដែល​យើង​អាច​ខកខាន​ទៅ​ថ្វាយ​អភិបូជា​ ​ដោយសារតែ​យើង​មានធុរៈ​នៅ​ស្រុក​ ​មាន​សម្ពាធ​ការងារ​ត្រូវតែ​ធើ្វ ​ទោះ​នោះ​ជា​ថ្ងៃអាទិត្យ​ក៏ដោយ​។​ ​ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ខក​ខានមិនបាន​មក​វិហារ​ ​ព្រោះតែ​ការងារ​ដើម្បី​ចិញ្ចឹមជីវិត​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​មក​ព្រោះតែ​ភាព​ខ្ជិល​របស់យើង​ ​មិនទៅ​ថ្វាយបង្គំ​ ​ឬក៏​សំអាង​នេះ​សំអាង​នោះ​ហើយ​មិនទៅ​ ​ជា​កត្តា​មួយ​នាំឲ្យ​ជំនឿ​បាត់បង់​បន្តិចម្តងៗ​ ​និង​យូរ​ៗ​ទៅ​ក្លាយ​ជា​អំពើ​បាប​។​
​ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ពេល​ដែល​យើង​មិនបាន​មក​ព្រះវិហារ​ ​យើង​អាច​អាន​ព្រះបន្ទូល​ថ្ងៃអាទិត្យ​ ​ត្បិត​សព្វថ្ងៃនេះ​យើង​មាន​មធ្យោបាយ​លើ​បណ្តាញ​សង្គម​ ​social​ ​Media​ ​ច្រើន​ដែល​យើង​អាច​ទាញ​យក​អត្ថបទ​ព្រះ​គម្ពីរ​មក​អាន​ ​និង​អធិដ្ឋាន​ចូល​នៅ​ក្នុង​ថ្ងៃអាទិត្យ​ហ្នឹង​បាន​ក៏​ល្អ​ដែរ​ ​តែ​ត្រូវ​រក​ពេលវេលា​ដើម្បី​ទៅ​វិហារ​ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​
​បាទ​! ​ដូច្នេះ​លោក​ពុក​ជឿ​ថា​ថ្ងៃ​សប្ប​័​ទ​របស់យើង​ ​ទោះបី​យើង​ធ្វើការ​តែ​សុំ​ឱ្យ​ទឹកចិត្ត​របស់យើង​ផ្តោត​លើ​ព្រះជាម្ចាស់​តាម​កន្លែងធ្វើការ​ងារ​ ​តាម​ស្ថានភាព​ដែល​យើង​មិន​អាច​ទៅ​ព្រះវិហារ​បាន​ ​តែ​ប្រសិនបើ​ពេលណា​មួយ​យើង​មាន​ពេល​សម្រាក​ ​សូម​បងប្អូន​យកពេល​នោះ​ទៅ​ថ្វាយ​អភិបូជា​ដោយ​តាំងចិត្ត​ថា​ ​ទោះបី​ខ្ញុំ​មិន​មក​ថ្ងៃអាទិត្យ​ក៏​ខ្ញុំ​សុំ​ថ្វាយ​អភិបូជា​នេះ​ជំនួស​ថ្ងៃ​របស់​ព្រះជាម្ចាស់​ ​ដោយសារ​ទឹកចិត្ត​របស់យើង​ស្រឡាញ់​ព្រះជាម្ចាស់​ ​ពិត​ណាស់​ព្រះជាម្ចាស់​យោគយល់​យើង​ដែរ​។​
​បាទ​! ​ដូច្នេះ​សុំ​ឱ្យ​ជីវិត​របស់យើង​ជា​គ្រី​ស្ត​បរិស័ទ​យោង​ទៅ​គោលដៅ​នៃ​ថ្ងៃ​របស់​ព្រះជាម្ចាស់​យ៉ាង​ពិតប្រាកដ​។​
​សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ឱ្យ​បងប្អូន​ ​ហើយ​សុំ​ឱ្យ​រាល់ថ្ងៃ​ជា​ថ្ងៃ​ដែល​យើង​អាច​លើក​ចិត្ត​របស់យើង​ទៅ​ព្រះជាម្ចាស់​គ្រប់ពេល​វេលា​។​ ​អា​ម៉ែន​៕​
 

Daily Program

Livesteam thumbnail
khmer popup image