អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣០ខែមករា ឆ្នាំ២០៤៣ តាមសន្តម៉ាកុស​៥,២១-៤៣បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

ការ​ព្យាបាល​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃនេះ​មាន​ពីរ​អ្នក​ ​ដែល​ទទួល​ការសង្គ្រោះ​ពី​ព្រះអង្គ​ ​ទីមួយ​គឺ​ស្រ្តី​ដែល​ធ្លាក់ឈាម​ ​និង​មួយទៀត​គឺជា​កូន​របស់​លោក​យៃ​រ៉ូ​ស​ដែល​ជា​មេ​ធម្មសាលា​។​ ​បងប្អូន​ ​បើ​យើង​សង្កេតមើល​តាមរបៀប​ព្យាបាល​របស់​ព្រះ​យេស៊ូ​ ​ព្រះអង្គ​ផ្ទាល់​ចង់​ជួយ​ពួកគេ​ក្រោយ​ពី​ព្រះអង្គ​បានឃើញ​ ​ហើយ​ព្រះអង្គ​អាណិត​គេ​។​ ​ទីពីរ​ ​មាន​អ្នក​ដែលគេ​សុំ​ឱ្យ​ព្រះអង្គ​ជួយ​ដូច​ករណី​របស់​លោក​យៃ​រ៉ូ​ស​នៅ​ថ្ងៃនេះ​ ​គឺ​គាត់​សុំ​ឱ្យ​ជួយ​កូន​គាត់​ ​និង​របៀប​ទីបី​គឺ​អ្នកជំងឺ​ ​មក​សុំ​អង្វរ​ព្រះអង្គ​ឲ្យ​ជួយ​ព្យាបាល​ខ្លួន​តែម្តង​។​
​យើង​ឃើញ​ដូច​ករណី​អ្នក​ពិការ​ភ្នែក​ ​មនុស្សខ្វាក់​ដែល​ហៅ​ព្រះអង្គ​ ​គឺ​ស្រ្តី​ម្នាក់​ដែល​គាត់​មិន​គិតថា​ ​ទោះបី​មិនបាន​សុំ​អង្វរ​ព្រះអង្គ​តែ​សុំ​តែ​ប៉ះ​នូវ​ជាយ​ព្រះ​ព​ស្ត​របស់​ព្រះអង្គ​ក៏​គាត់​អាច​ជា​បាន​ ​នេះ​ជា​ជំនឿ​ដ៏​សំខាន់​មែនទែន​ដើម្បី​ទទួលការ​ព្យាបាល​។​ ​បងប្អូន​ដឹង​ហើយ​នៅ​ក្នុង​គំនិត​របស់​ជនជាតិ​យូ​ដា​ ​សម្រាប់​មនុស្ស​ដែល​មាន​ជំនឿ​ទាំងអស់​ ​ឬក៏​រងគ្រោះ​ទាំងអស់​ ​គឺជា​មនុស្ស​បាប​។​ ​និយាយរួម​ដោយសារ​បាប​នឹង​ហើយដែល​ធ្វើ​ឱ្យ​គាត់​ទទួល​រងគ្រោះ​ទាំងអស់​នោះ​ ​ឬក៏​ឈឺ​ ​ឬ​ក៏មាន​បញ្ហា​ណាមួយ​។​ ​សម្រាប់​ព្រះ​យេស៊ូ​កាលណា​ព្រះអង្គ​ព្យាបាល​មានន័យ​ថា​ ​ព្រះអង្គ​បាន​រំដោះបាប​របស់​ពួកគាត់​បាន​តែម្តង​។​
​ដូច្នេះ​យើង​ឃើញ​ថា​ការសង្គ្រោះ​របស់​ព្រះអង្គ​សុទ្ធតែ​មាន​អត្ថន័យ​នៃ​ផ្លូវ​វិញ្ញាណ​ ​គឺ​ឱ្យ ​គាត់​ចេញ​ផុត​ពី​អំណាច​អាក្រក់​ ​ឬ​មានជីវិត​ថ្មី​ឡើងវិញ​។​ ​បាទ​! ​បងប្អូន​សម្រាប់​យើង​សព្វថ្ងៃនេះ​ ​យើង​បន្ត​ ​ឬ​ធ្វើ​បេសកកម្ម​របស់​ព្រះ​យេស៊ូ​ដែល​ព្រះ​សហគមន៍​បាន​ព្យាយាម​មែនទែន​ ​ដើម្បី​ជួយ​មនុស្ស​ឱ្យ​ផុត​ពី​គំនិត​អាក្រក់​ផ្សេងៗ​ ​ជួយ​អប់រំ​ ​ជួយ​ខាង​ជីវភាព​ផង​នេះ​ដោយសារ​ ​យើង​មាន​គំរូ​ពី​ព្រះ​យេស៊ូ​។​ ​ហេតុនេះ​ព្រះ​សហគមន៍​នៅតែ​បន្ត​ប្រកាស​ដំណឹង​ល្អ​តាមរបៀប​នេះ​ ​ហើយ​ម្យ៉ាងទៀត​ពេល​ដែល​យើង​ទទួល​បាន​ការសង្គ្រោះ​។​ ​ចំណុច​នេះ​ក៏​ជា​សញ្ញាសំគាល់​ម្យ៉ាង​ថា​ ​នៅ​ពេលនេះ​ព្រះអង្គ​បាន​ជួយ​ឱ្យ​គាត់​រស់​ឡើងវិញ​ ​នៅ​ពេលក្រោយ​ព្រះអង្គ​ផ្ទាល់​ក៏​រស់​ឡើងវិញ​ដែរ​ ​តែ​ជា​ការ​រស់​ឡើងវិញ​ដ៏​រុងរឿង​មានន័យ​ថា​ ​ជា​ការ​រស់​ឡើងវិញ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ថ្មី​ ​ហើយ​អត់​ស្លាប់​ទៀត​ឡើយ​។​
​នេះ​ជា​លក្ខណៈ​ព្រះ​យេស៊ូ​ ​ចង់​ប្រាប់​ឱ្យ​យើង​ដឹង​នៅពេលដែល​យើង​អាន​ព្រះ​គម្ពីរ​។​ ​បាទ​! ​បងប្អូន​ ​ជីវិត​របស់យើង​កំពុងតែ​ធ្វើដំណើរ​រួម​ជាមួយ​ព្រះអង្គ​ ​ទោះបី​នៅ​ក្នុង​បរិយាកាស​ដែល​ធ្វើ​ឱ្យ​យើង​ ​ហាក់ដូច​ស្ថិត​ក្នុង​សេចក្តី​ស្លាប់​នៅ​ជុំវិញ​យើង​ ​ទាំង​រឿង​បរិស្ថាន​ ​ទាំង​រឿង​ស​ង្រ្គា​ម​ ​តែ​យើង​ត្រូវតែ​បន្ត​ស្នាព្រះហស្ត​របស់​ព្រះជាម្ចាស់​ ​ជួយការ​ងារ​របស់​ព្រះអង្គ​ ឱ្យ​ព្រះអង្គ​ប្រើ​យើង​ ​ដើម្បី​បន្ត​នូវ​បេសកកម្ម​របស់​ទ្រង់​នៅ​ក្នុង​លោក​នេះ​។​
​ប្រសិនបើ​បងប្អូន​បើក​ចិត្ត​ឱ្យ​ទូលំទូលាយ​មិនថា​បងប្អូន​ក្លាយ​ជា​យ៉ាងណា​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ ​គឺ​យើង​អាច​ឆ្លើយតប​តាម​គម្រោង​ការ​ស​ង្រ្គោះ​របស់​ព្រះ​យេស៊ូ​គ្រី​ស្ត​នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃនេះ​បាន​។​
​សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ ​និង​សុំ​ឱ្យ​បងប្អូន​ក្លាយទៅជា​ឧបករណ៍​ដែល​ព្រះជាម្ចាស់​អាច​ប្រើ​បាន​ ​ដើម្បី​ព្យាបាល​ ​ដើម្បី​ស​ង្រ្គោះ​មនុស្សលោក​នៅ​ក្នុង​លោក​នេះ​។​ ​អា​ម៉ែន​៕​
​

Daily Program

Livesteam thumbnail
khmer popup image