អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ តាមម៉ាកយស ៣,៧-១២អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទ​ដំណឹង​ល្អ​នៅ​ថ្ងៃនេះ​! ​ព្រះ​យេស៊ូ​ត្រាស់​ហៅ​យើង​ទាំងអស់គ្នា​ឱ្យ​ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ពិភពលោក​ទាំងមូល​ឲ្យ​ប្រកាស​ដំណឹង​ល្អ​។​ ​តាមពិត​យើង​ត្រូវតែ​ទទួលស្គាល់​ថា​ ​ក្រៅពី​លោក​ពុក​ខ្លះ​ៗ​ ​ឬ​គ្រី​ស្ត​បរិស័ទ​ខ្លះ​ៗ​ ​ដូច​ខ្ញុំ​មក​ស្រុកខ្មែរ​ ​ឬ​អ្នកខ្លះ​ទៅ​ប្រទេស​វៀតណាម​ ​ប្រទេស​អាមេរិក​ ​និង​ប្រទេស​ផ្សេងទៀត​ ​តាមពិត​ គ្រី​ស្ត​បរិស័ទ​ធម្មតា​ភាគច្រើន​ ​មិន​អាច​ចេញពី​ប្រទេស​របស់​ខ្លួន​ទៅ​ប្រកាស​ដំណឹង​ល្អ​ ​មិន​អាច​ធ្វើតាម​ព្រះបន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃនេះ​ ​ប៉ុន្តែ​សុំ​នឹកគិត​អំពី​បងស្រី​តេ​រេ​សា​តូច​នៅ​លី​ស្យឺ​។​
​បងស្រី​តេ​រេ​សា​គឺជា​ជន​ជាតិបារាំង​គាត់​ចូល​នៅ​ក្នុង​អារាម​កា​រ៉េ​មែ​ល​ធ្វើជា​បងស្រី​សម្ងាត់​ ​រយៈពេល​ប្រាំបួន​ឆ្នាំ​ ​ពី​អាយុ​១​៥​ឆ្នាំ​ដល់​២​៤​ឆ្នាំ​ ​ពេល​នោះ​គាត់​ក៏​ទទួល​មរណភាព​។​ ​បងស្រី​តេ​រេ​សា​នៅ​ទីក្រុង​លី​ស្យឺ ​ទោះបី​គាត់​មិនបាន​ចេញពី​វត្តអារាម​នៅកន្លែង​ងងឹត​ ​និង​ដដែល​ៗ​អស់មួយជីវិត​របស់​គាត់​ក៏ដោយ​ ​ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​គំរូ​សម្រាប់​សាសនទូត​ ​សម្រាប់​អស់អ្នក​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ប្រទេស​ខាងក្រៅ​ ​ព្រោះ​គាត់​មានចិត្ត​ដូច​សាសនទូត​ម្នាក់​។​ ​គាត់​មានបំណង​ប្រាថ្នា​ចង់​ប្រកាស​ដំណឹង​ល្អ​ក្នុង​ពិភពលោក​ទាំងមូល​ ​ក្នុង​នោះ​បងស្រី​បាន​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​សុំ​ព្រះអង្គ​សម្តែង​ឱ្យ​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​ទាំងមូល​ស្គាល់​ព្រះ​យេស៊ូ​។​
​ទីពីរ​គាត់​ធ្វើជា​សាសនទូត​នៅ​ក្នុង​អារាម​របស់​គាត់​រួម​ជាមួយ​បងស្រី​ឯទៀត​ៗ​។​ ​គាត់​ធ្វើជា​គំរូ​សម្រាប់​បងស្រី​ឯទៀត​ដែល​នៅ​ទីនោះ​ ​គាត់​ជួយ​បម្រើ​គេ​ ​គាត់​លើកលែងទោស​ឱ្យ​គេ​គាត់​ប្រកាស​ដំណឹង​ល្អ​ទាំង​ពាក្យ​សម្តី​ទាំង​កាយវិការ​។​
​ដូច្នេះ​ប្រសិនបើ​យើង​នឹកគិត​អំពី​បងស្រី​តេ​រេ​សា​ដែល​ជា​គំរូ​សម្រាប់​សាសនទូត​ ​សម្រាប់​អស់អ្នក​ដែល​ទៅ​ប្រកាស​ដំ​នៅ​ប្រទេស​ខាងក្រៅ​ ​គឺ​យើង​អាច​ធ្វើតាម​បញ្ជា​របស់​ព្រះ​យេស៊ូ​។​ ​នៅ​ថ្ងៃនេះ​ទោះបី​យើង​នឹកផ្ទះ​ នឹ​កភូមិ​របស់យើង​ ​យើង​អាច​ធ្វើជា​គំរូ​ ​យើង​អាច​ធ្វើជា​សាក្សី​នៃ​ដំណឹង​ល្អ​សម្រាប់​អ្នកភូមិ​ ​ទីមួយ​ដោយ​អធិដ្ឋាន​សម្រាប់​គេ​ឱ្យ​គេ​ស្គាល់​ព្រះ​យេស៊ូ​ ឱ្យ​គេ​បើក​ចិត្ត​ឱ្យ​ទូលាយ​។​ ​ទីពីរ​ព្យាយាម​សួរសុខទុក្ខ​គេ​ ​បម្រើ​គេ​ ​ជួយ​គេ​ពេល​ដែលគេ​ធ្លាក់ខ្លួន​ក្រ​ ​ពេល​គេ​មាន​បញ្ហា​ ​ពេល​ដែលគេ​ធ្លាក់ខ្លួន​ឈឺ​។​
​បន្តិចម្តងៗ​ ​ទោះបី​គេ​មិន​ចូល​នៅ​ក្នុង​គ្រី​ស្ត​សាសនា​ ​គេ​នឹង​យល់ថា​យើង​ជា​គ្រី​ស្ត​បរិស័ទ​ ​យើង​ជា​សាវ​័​ក​ ​យើង​ជា​មិត្តសម្លាញ់​របស់​ព្រះ​យេស៊ូ​ ​ទាំងនេះ​យើង​ប្តូរ​ការ​គិត​របស់​គេ​អំពី​គ្រី​ស្ត​សាសនា​ ​ទោះបី​គេ​មិន​ចូល​តែ​គេ​គិត​អំពី​គ្រី​ស្ត​សាសនា​ ​អំពី​ព្រះ​យេស៊ូ​តាមរយៈ​វិចារណញ្ញាណ​។​  ​ដូច្នេះ​ប្រហែលជា​យើង​អាច​ធ្វើ​បាន​អំពី​អត្ថបទ​ដំណឹង​ល្អ​នៅ​ថ្ងៃនេះ​ ​តើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ​ឱ្យ​គេ​ស្គាល់​ព្រះ​យេស៊ូ​? ​តើ​ខ្លួនឯង​ស្គាល់​ព្រះ​យេស៊ូ​យ៉ាងដូចម្តេច​? ​តើ​ខ្លួនឯង​ខិតខំ​រៀន​ដើម្បី​ស្គាល់​ព្រះ​យេស៊ូ​យ៉ាងដូចម្តេច​? ​ប្រសិនជា​យើង​មិនសូវ​ស្គាល់​ព្រះ​យេស៊ូ​ ​ដូចជា​យើង​មិនសូវ​ស្រឡាញ់​ព្រះអង្គ​ដែរ​ ​យើង​មិនសូវ​ចង់​ប្រកាស​ដំណឹង​ល្អ​ទេ​ ​ព្រោះ​យើង​មិនសូវ​ស្គាល់​ព្រះ​យេស៊ូ​។​
​ដូច្នេះ​ ​ប្រហែល​ទីមួយ​ឱ្យ​យើង​ធ្វើជា​សាសនទូត​សម្រាប់​ខ្លួនឯង​។​ ​ន័យ​នេះ​ខ្ញុំ​ចង់និយាយ​ថា​ឱ្យ​យើង​ប្រកាស​ដំណឹង​ល្អ​សម្រាប់​ខ្លួនឯង​ ​គឺ​ឱ្យ​យើង​ខិតខំ​ព្យាយាម​ស្គាល់​ព្រះ​យេស៊ូ​ ​ស្រឡាញ់​ព្រះ​យេស៊ូ​នៅ​ពេល​ ​យើង​ស្គាល់​ព្រះ​យេស៊ូ​ ​ដោយសារ​យើង​ស្រឡាញ់​អង្គ​ ​យើង​នឹង​មានបំណង​ចង់​ប្រកាស​ព្រះ​យេស៊ូ​ឱ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ស្គាល់​ព្រះអង្គ​។​ ​អា​ម៉ែន​៕​

Daily Program

Livesteam thumbnail
khmer popup image