ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១,៣៩-៥៦) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បាទជម្រាបសួបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមមនស្សរីករាយដែលបានជួបបងប្អូនម្តងទៀត នៅ​ថ្ងៃសៅរ៍ទី៣១ខែឧសភានេះ គឺជា​​បុណ្យ​រំលឹកសន្តីម៉ារី។

ម្តាយម៉ារីទៅសួរសុខទុក្ខយាយអេលីសាបែតដែលជាបងប្អូនជីដូនមួយ មុននឹងខ្ញុំចែករំលែកអំពីព្រះនាង​ម៉ារីទៅសួ​រសុខទុក្ខអេលីសាបែត ខ្ញុំសុំលើកឡើងអំពីសាររបស់សម្តេចប៉ាបហ្វ្រង់​ស៊ីស្កូនូវប្រាំបីចំណុច​ដែល​លោកណែនាំឱ្យយើងមានជីវិតរស់នៅសាមញ្ញាធម្មតាគឺ៖ ការដឹងគុណ ការស្រឡាញ់ព្រះសហគមន៍ បម្រើ​ព្រះសហគមន៍ មិននិយាយអាក្រក់ឈ្លានីសពីអ្នកដទៃ រួមគ្នាការពារបរិស្ថាន ព្រោះបរិស្ថាននិងជីវិតរបស់​យើងគឺដើរទន្ទឹមគ្នា ការកើតមាននូវគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួត ព្យុះភ្លៀងជាដើមនេះ​ក៏​ដោយ​សារតែទង្វើរបស់យើងជាអ្នកបំផ្លាញបរិស្ថាន (កាប់បំផ្លាញព្រៃឈើ រុករករ៉ែ-ល-)។

នេះជាសារដែលសម្តេចប៉ាបចែករំលែកមកយើងឱ្យយើងដឹងថា មនុស្សយើងរស់នៅក្នុងធម្មជាតិ ហើយ​ធម្មជា​តិក៏ណែនាំយើង និងផ្តល់ជីវិតឱ្យយើងនូវខ្យល់ដង្ហើមនៃការរស់នៅ។ ថ្ងៃនេះពេលយើង​ធ្វើបុណ្យ​រំលឹក​ដល់ម្តាយម៉ារី! ទេវទូតបានប្រកាសសារដល់ព្រះនាងម៉ារី នាងនឹងមានគត៌ហើយនិងបានទៅជា​មាតា​របស់ព្រះយេស៊ូ។ សាររបស់ទេវទូតបានធ្វើឱ្យនាងម៉ារីស្រឡាំងកាំងពិបាកនឹងទទួល ប៉ុន្តែ​ក្រោយ​មក​ព្រម​ទទួលហើយក៏ចាប់ផ្តើមមានបេសកកម្មមួយគឺទៅជួយបងជីដូនមួយដែលជាយាយអេលីសាបែតដែលនៅទីដាច់ស្រយាលដែលត្រូវការជំនួយ។

ជីវិតរបស់ព្រះនាងម៉ារីជាគំរូដល់យើងទាំងអស់គ្នា បងប្អូនជាទីស្រឡាញ់ព្រះនាងម៉ារីជាស្រ្តីម្នាក់ដែល​សា​មញ្ញារាបសារស្លូតបូតរស់នៅដោយជំនឿ។ ជំនឿធ្វើឱ្យយើងមាន​សេចក្តីស្រឡាញ់នាំ​ឱ្យយើង​មាន​ចិត្ត​មេត្តា​​ធម៌ដល់អ្នកដទៃ ជាមួយបងប្អូន និងមនុស្សជុំវិញយើង។ ហើយនាងម៉ារីតែងតែអធិដ្ឋាន​គឺជាភាព​​មួយ​​ដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅការដែលព្រះនាងចេះបន្ទាបខ្លួន។

ថ្ងៃ​ដែល​ព្រះសហគមន៍​ធ្វើ​បុណ្យលើកតម្កើងព្រះនាងម៉ារីជាមាតានៃ​​ព្រះជាម្ចាស់ បាននាំឱ្យពិភព​លោក​ទាំង​មូលនាំឱ្យមាតា បុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារទាំ​ងឡាយឃើញ​ថាយើងមាន​ព្រះជាម្ចាស់ព្រះអង្គ​គង់​ជាមួយយើង ដោយព្រះអង្គបានប្រទានព្រះបុត្រាប្រសូត្រពីស្រ្តី​​ព្រហ្មចារីម្នាក់គឺព្រះនា​​ងម៉ារីជា​​មាតា​​នៃ​យើងទាំ​ងអស់គ្នា៕

Daily Program

Livesteam thumbnail