ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៣,៣១-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះគេចង់ឲ្យព្រះយេស៊ូឈប់ប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់! គេដឹងថាស្តេចហេរ៉ូឌចង់សម្លាប់ព្រះអង្គ ប៉ុន្ត! ព្រះយេស៊ូមិនព្រមធ្វើតាមគេ ទ្រង់មានចិត្តក្លាហាន នឹងចង់ធ្វើតាម ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទោះបីព្រះហឫទ័យរបស់ព្រះអង្គនាំឲ្យគាត់វិនាសអន្តរាយ ជួបទុក្ខលំបាកយ៉ាងណាក៏ដោយ ។
ប្រហែលជាមេរៀនទីមួយនៅក្នុងអត្ថបទដំណឹងល្អ គឺឲ្យយើងមានចិត្តក្លាហានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទោះបីព្រះហឫទ័យនេះអាចនាំឲ្យយើងមានបញ្ហាខ្លះៗក៏ដោយ តែឲ្យយើងមាន ចិត្តស្មោះត្រង់ ឲ្យយើងចេះរកយុត្តិធម៌នៅក្នុងសង្គម ឲ្យយើងនិយាយការពិត ឲ្យយើងធ្វើតាមគេ តាមសង្គម តាមលោកិយ៍ និងមានចិត្តក្លាហាន។
ទីពីរ ព្រះយេស៊ូរំលឹកថា ព្រះជាម្ចាស់ដូចជាមេមាន់ ដែលចង់ប្រមូលកូនមាន់ កូនៗ មេមាន់...មានន័យថា ជាម្តាយម្នាក់ដែលស្រឡាញ់យើង មិនចង់ឲ្យយើងវិនាសអន្តរាយ។ ព្រះយេស៊ូចង់ធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ ព្រោះព្រះយេស៊ូយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនជាយើងធ្វើតាមព្រះជាម្ចាស់ យើងយល់ច្បាស់ថាព្រះជាម្ចាស់ជានរណា។ ព្រះជាម្ចាស់ដូចជាម្តាយដែលស្រឡាញ់កូន ដែលធ្វើគ្រប់បែបយ៉ាងដើម្បីកូនជាទីស្រឡាញ់ ទទួលបានការសង្គ្រោះ។ ដូច្នេះ សូមឲ្យយើងយល់អំពី សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីធ្វើតាមព្រះហឫទ័យនេះ។
បើសិនជាយើងយល់ថាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ស្រឡាញ់ខ្ញុំពិតប្រាកដមែន យើងនឹងធ្វើតាមព្រះហឫទ័យ។ ទោះបីព្រះហឫទ័យនេះនាំឱ្យយើងមានបញ្ហា ទីបញ្ចប់យើងនឹងដឹងថា ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ពីព្រោះព្រះយេស៊ូបានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះបើយើងចង់បានជីវិត ហើយជីវិតដ៏ពេញលក្ខណៈសុំឱ្យយើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទោះបីអ្នកខ្លះមិនចង់ឱ្យយើងធ្វើតាម។ អាម៉ែន៕