ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៦,១៣-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! រីករាយថ្ងៃអាទិត្យដែលជាថ្ងៃអាទិត្យចុងក្រោយក្នុងខែប្រាំមួយ ហើយ​នៅក្នុងអាទិត្យចុងក្រោយនេះយើងគោរពបុណ្យមួយទៀតគឺសន្តប៉ូលនិងសន្តសិលា! ជាធម្មតា​យើង​គោរពថ្ងៃតែងតាំងជាបូជាចារ្យ ហើយមួយឆ្នាំមុន ព្រះសហគមន៍កាតូលិកកម្ពុជា​យើងបានគោរព​ពិធីតែង​តាំង​លោកបូជាចារ្យ​​​បីអង្គគឺ វី សំណាង ប៊ុនលី និងប៉ុលកាន។

នៅថ្ងៃនេះសូមជូនពរដល់ពួកគាត់ ដោយសារថ្ងៃនេះជាថ្ងៃពិសេសរបស់ពួកគាត់។ ប៉ូល និង​សិលា​ជាបូ​ជា​ចារ្យ​ពីរអង្គជាគ្រឹះរឹងមាំនៃព្រះសហគមន៍តាំងពីរដើមរៀងមក ប៉ុន្តែពួកគាត់ទាំងពីរខុសគ្នាមែនទែន។ លោក​សិលាជាមនុស្សសាមញ្ញ មានភារកិច្ចដឹកនាំព្រះសហគមន៍ ​លោកប៉ូល​ជាមនុស្ស​ដែល​មាន​ចិត្ត​ឆេះ​ឆួល​ក្លាហានទៅប្រកាសដំណឹងល្អ។ សន្តទាំងពីរខុសគ្នា ប៉ុន្តែពួកគាត់បានរួមគ្នាជាបងប្អូន ទោះបីរបៀប​របស់​​ពួកគាត់ខុសគ្នាបន្តិច តែអ្នកទាំងពីរតាំងដើមរៀងមកមានការគោរព និងសេចក្តីស្រឡាញ់​ចំពោះ​បង​ប្អូន​ទាំងអស់នៅក្នុងព្រះសហគមន៍។

ថ្ងៃនេះជាថ្ងៃមួយដែលយើងអរព្រះគុណព្រះអង្គសម្រាប់អ្នកដឹកនាំព្រះសហគមន៍ គឺសម្តចប៉ាបឡេអូដែល​កំពុងណែនាំព្រះសហគមន៍ដោយជោគជ័យ និងមានភាពដ៏វិសុទ្ធ។ នៅប្រទេសកម្ពុជារបស់យើងក៏មាន​លោក​អភិបាលបីអង្គដែលកំពុងតែណែនាំព្រះសហគមន៍ដោយជោគជ័យដូចគ្នាដែរ។ ដូច្នេះសូមឱ្យបង​ប្អូន​អធិដ្ឋានឱ្យលោកបូជាចារ្យទាំងអស់នៅប្រទេសខ្មែរ នៅទ្វីបអាស៊ី និងនៅពិភពលោកទាំងមូ​លមានឯ​ក​ភា​ព​គ្នា និងការរាប់អាន។

ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់! ជួយទូលអង្វរព្រះជាម្ចាស់ឱ្យព្រះអង្គប្រទានពរ​ឱ្យ​ប្រទេស​ខ្មែ​រមានលោកបូជា​ចារ្យកាន់តែច្រើន នឹងសូមផ្ញើសារ ដើម្បីលើកទឹកចិត្តត្បិតខ្ញុំជឿថា ប្រហែ​លបូជា​ចារ្យ​ទាំង​អស់ក៏​​ត្រូវការ​លើកទឹកចិត្តពីបងប្អូន។ កុំភ្លេចថ្លែងអំណរគុណដល់ពួកគាត់ ហើយលើក​ទឹកចិត្ត​ដ​ល់​ពួកគាត់ កុំឱ្យពួកគាត់គិតថា ជីវិតរបស់ពួកគាត់ពិបាក ហើយអត់សូវមានការផ្តល់តម្លៃនៃការ​ត្រាស់ហៅ​ដល់​ពួកគាត់។ ជីវិតជាបូជាចារ្យនៅប្រទេសខ្មែរមិនសូវស្រួលប៉ុន្មានទេ ប៉ុន្តែល្អមែនទែននៅ​ពេល​ដែល​មាន​ភាព​ស្និទ្ធសាល និងការរាប់អានពីគ្រីស្តបរិស័ទដូចជាការផ្តល់តម្លៃដល់អ្នកដឹកនាំនៃព្រះសហគមន៍។

ដូច្នេះថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅដល់សម្តេចប៉ាប ដល់លោកអភិបាល និងលោកបូជា​ចារ្យ​​ទាំងអស់ដែលកំពុងលះបង់កិច្ចការទាំងអស់ ដើម្បីបម្រើព្រះសហគមន៍ និងបម្រើប្រជារាស្រ្ត​របស់​ព្រះអង្គ។ សូមព្រះអង្គប្រទានពរដល់ពួកគាត់ទាំងអស់គ្នា ជាពិសេសដល់បូជាចារ្យទាំង​បីអង្គ​ដែល​នៅ​ថ្ងៃ​នេះ​ជាថ្ងៃគម្រប់ខួបមួយឆ្នាំរបស់ ពួកគាត់បានឡើងជាបូជាចារ្យ។

សូមព្រះអង្គប្រទានព្រះពរយ៉ាងបរិបូរណ៍ដល់លោកបូជាចារ្យទាំងអស់គ្នាឱ្យបងប្អូនមានអំណរសប្បាយក្នុង​ការបម្រើព្រះអង្គ និងព្រះសហគមន៍ជានិច្ច។ អាម៉ែន អាលេឡូយ៉ា៕

Daily Program

Livesteam thumbnail