ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន៣,១-៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

នៅថ្ងៃនេះអត្ថបទព្រះគម្ពីរតាមលោកយ៉ូហានបានឱ្យយើងឃើញលោកនីកូដែម គឺជាមនុស្សម្នាក់នៅខាង​គណៈផារ៉ាស៊ីបានមកសួរព្រះយេស៊ូ ដើម្បីសន្ទនាជាមួយគ្នា។ ដូច្នេះនៅក្នុងកាសន្ទនា​នេះលោ​កនីកូ​ដែម​មាន​ចិត្តស្មោះត្រង់មែនទែន គាត់ចង់ស្វែងយល់អំពីព្រះរាជ្យព្រះជាម្ចាស់គាត់សួរព្រះយេស៊ូថា តើធ្វើ​ដូច​ម្តេច​ទើបបា​នកើតជាថ្មី? ពាក្យកើតជាថ្មីនេះពិតជាពិបាកយល់បន្តិចចំពោះលោក និងសម្រាប់យើង​ជាគ្រី​ស្តបរិស័ទសព្វថ្ងៃនេះ។

បាទ! ជាក់ស្តែងតាំងពីយើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងបានកើតសារជាថ្មីនៅក្នុងជីវិតខាងវិញ្ញាណ​យើងបានក្លាយទៅជាបុត្រាធីតារបស់ព្រះជាម្ចាស់ព្រះអង្គបានជំរះនៅអំពើបាបដើមរបស់យើង ហើយ​ឱ្យ​យើង​នៅលើមាគ៌ាមួយឆ្ពោះទៅរកជីវិតអស់កល្បជានិច្ចរួមជាមួយព្រះអង្គ។ បន្ទាប់ពីបុណ្យចម្លង​យើង​ឃើញ​ថា​ព្រះយេស៊ូមានជីវិតរស់ឡើងវិញ ហើយជាអ្វីមួយដែលសេចក្តី​សង្ឃឹមរបស់យើង​ជាគ្រីស្តបរិស័ទ​យើងនិងទទួលព្រះជន្មនេះរួមជាមួយព្រះអង្គផងដែរ។

ដូច្នេះសម្រាប់ខ្ញុំគិតថា យើងជាគ្រីស្តបរិស័ទត្រូវតែកើតជាថ្មីជារៀងរាល់ថ្ងៃ កើតជាថ្មីនៅទីនេះ​គឺការ​កែ​ប្រែ​ចិ​ត្តគំនិតជារៀងរាល់ថ្ងៃ។ ពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងបានស្អាតបរិសុទ្ធ ប៉ុន្តែមនុស្ស​យើង​មានចិត្តលំអៀងទៅរកអំពើបាបជារៀងរាល់ថ្ងៃដែរ។​

ហេតុនេះ​សុំឱ្យយើងកើតសារជា​ថ្មីដោយវិលមក​រក​​ព្រះជា​ម្ចាស់វិញ ​ពីមួយថ្ងៃទៅមកថ្ងៃ​នៅក្នុង​ជីវិតរបស់​យើង យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់​អគ្គស​​ញ្ញាលើកលែងទោស អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត​ដែល​ជាអ្វីមួយដែលជួយយើង ទាញយើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បី​កុំឱ្យយើងងាកចេញឆ្ងាយ​ពីមាគ៌ារបស់​ព្រះ​ជាម្ចាស់​ដូច្នេះសុំឱ្យយើងកើតឡើងសារជាថ្មីជារៀងរាល់ថ្ងៃ​ ដោយខិតខំងាកមករកព្រះជា​ម្ចាស់​វិញដែល​ទទួល​ស្គាល់អំពើបាបរបស់យើង។អាម៉ែន៕

Daily Program

Livesteam thumbnail