ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា១១,១៤-២៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅក្នុងអត្ថបទដំណឹងល្អខ្ញុំចាប់អារម្មណ៍អំពីព្រះបន្ទូលរបស់ព្រះយេស៊ូ  ប្រសិន​បើយើ​ងប្រឆាំងនឹងព្រះយេស៊ូ នោះផ្ទះរបស់យើងនឹងរលំនេះជាអត្ថន័យនៃអត្ថបទដំណឹងល្អនៅថ្ងៃនេះ។ ផ្ទះគឺជាជីវិតរបស់យើង ប្រសិនបើយើងមានចិត្តរឹងរួសមិនព្រមកែប្រែចិត្តគំនិត មិនព្រមធ្វើអំពើល្អ មិន​ព្រម​បើ​កចិត្តឱ្យព្រះយេស៊ូ ច្បាស់ណាស់គឺយើងប្រៀបដូចជាមនុស្សល្ងង់ដូចពួកខាងគណៈផារ៉ាស៊ី ព្រោះគ​ណៈ​ផារ៉ាស៊ីទោះបីគេឃើញព្រះយេស៊ូធ្វើអំពោះល្អ ឬកាអ​ស្ចារ្យយ៉ាងណា​ក៏គេមិនព្រមជឿដាច់ខាត។

តើចិត្តរឹងរួសរបស់គេនាំឱ្យគេវិនាសអន្តរាយ? អ្នកឆ្លាតម្នាក់គឺជាមនុស្សដែលចេះមើល​ឃើញ​អំពី​ទីសំគាល់​របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួនឯង ហើយនឹងកែប្រែចិត្តគំនិតធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ទោះបីពេលខ្លះយើងត្រូវតែបន្ទាបខ្លួន នឹងខិតខំប្រឹងប្រែង​តែសុំកុំឱ្យយើងក្លាយទៅជាមនុស្សល្ងង់ ដោយ​សារ​នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះពួកខាងគណៈផារ៉ាស៊ីពិតជាល្ងង់មែន។

ដូច្នេះសុំឱ្យយើងចេះរិះគិតពិចារណា ធ្វើតាមព្រះជាម្ចាស់ និងធ្វើតាមអ្វីដែលយើងគិតថាត្រឹមត្រូវ ដើម្បី​បាន​ជីវិតពេញលក្ខណៈ។ សុំបងប្អូនខិតខំស្តាប់ហេតុផលរបស់ព្រះយេស៊ូ ព្រះអង្គតែងតែមានគំនិតល្អ ក្នុងនោះមិនថាព្រះសហគមន៍ក្នុងប្រទេសណាទេ ​គឺតែងអប់រំឱ្យធ្វើល្អ​ដោយ​មាន​ហេតុ​ផលច្បាស់​លាស់​​គឺ​កសាងជីវិត កុំឱ្យជីវិតរបស់យើងរលំ។ ពេលដែលយើងចាប់ផ្តើមធ្វើអំពើអាក្រក់ បន្តិចម្តងៗធ្វើឱ្យយើងជា​ឈ្លើយ​នៃអំពើបាប។ សុំឱ្យយើងមានប្រាជ្ញា ចេះរិះគិតពិចារណា តើអ្វីដែលជាការត្រឹមត្រូវ? តើ​ព្រះជា​ម្ចាស់​ណែនាំខ្ញុំឱ្យធ្វើជាមនុស្សដែលចេះទទួលខុសត្រូវ ​ជាគំរូសម្រាប់​អ្នកដទៃដែល​គេ​ស្រឡាញ់​ ដូច្នេះ​សុំ​ឱ្យ​​យើងចេះរិះពិចារណា។ អាម៉ែន៕

Daily Program

Livesteam thumbnail