ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (១៥,១៨-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមនស្សរីករាយជួបជាមួយបងប្អូននៅថ្ងៃសៅរ៍ ២៤ត្រូវជាអាទិត្តទី៥នៃរដូវបុណ្យចម្លង។ ព្រះបន្ទូលដំណឹងល្អថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលមកយើងថា៖ “បើគេស្អប់ខ្ញុំ គេក៏ស្អប់អ្នករាល់គ្នាហើយ បើគេមិនទទួលខ្ញុំ ក៏គេមិនបានទទួលបងប្អូនឯទៀតៗដែរ” ព្រះបន្ទូលនេះចង់ឱ្យយើងទាំងអស់គ្នាដឹងថាព្រះយេស៊ូបានមកនៅក្នុងលោកនេះ មានមនុស្សជាច្រើន បានមក គោរពស្រឡាញ់ព្រះអង្គ ហើយក៏មានមនុស្សជាច្រើនជំទាស់នឹងព្រះអង្គដែរ។
ព្រះបន្ទូលនេះនាំឱ្យខ្ញុំចាប់អារម្មណ៍ពីសក្ខីភាពរបស់សន្តប៉ូល សន្តប៉ូលដែលធ្លាប់ជាអ្នកប្រឆាំងជំទាស់នឹង ព្រះយេស៊ូក្រោយមកគាត់បានកែប្រែចិត្តគំនិត និងក្រោយមកលោកប៉ូលបានទៅធ្វើអ្នកប្រកាសដំណឹង ល្អគ្រប់តីកន្លែងសម្រាប់សាសន៍ដទៃដែលគេមិនទាន់ស្គាល់ព្រះយេស៊ូ និងមានមនុស្សជាច្រើនមកចាប់ អារម្មណ៍ និងមកស្គាល់ព្រះយេស៊ូហើយក៏មានមនុស្សជាច្រើនមិនចូលចិត្តនិងប្រឆាំងជំទាស់និង សន្តប៉ូល រហូតដល់ានការបៀតបៀន។ លោកប៉ូលបានធ្វើកិច្ចការទាំងកិច្ចការរកស៊ីខ្លួនឯងផងនិងកិច្ចការនាំព្រះ បន្ទូលលោកបានធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីព្រះបន្ទូលដំណឹងល្អ។
មានពាក្យមួយដែលចង់ចែកជាមួយបងប្អូនសន្តប៉ូលមានប្រសាសន៍ថា៖ “ខ្ញុំរស់សម្រាប់ព្រះគ្រីស្ត ហើយខ្ញុំ ស្លាប់ដើម្បីព្រះគ្រីស្តដែរ”។ បងប្អូនជាទីស្រឡាញ់! ព្រះគ្រីស្តហ៊ានបូជាព្រះជន្មសម្រាប់យើង ហេតុនេះពេលយើងស្គាល់ទ្រង់យើងក៏ហ៊ានលះបង់ជីវិតយើងដើម្បីទ្រង់ដូចគ្នា។ នេះហើយ! បានជាធ្វើឱ្យយើងទាំងអស់គ្នាមានសេចក្តីស្រឡាញ់ ចង់ណែនាំឱ្យពិភពលោកដឹងថាព្រះយេស៊ូដែល មានព្រះជន្មថ្មីដ៏រុងរឿងនេះហើយធ្វើឱ្យមនុស្សលោកមានក្តីសង្ឃឹម ធ្វើឱ្យមនុស្សលោកមានអំណរសប្បាយ ដោយសារតែមានព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យមកនៅលើផែនដីនេះ៕
Daily Program
