ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាថាយ ៦,៧-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រ
បងប្អូនជាទីស្រឡាញ់ ព្រះយេស៊ូបានបង្រៀនឱ្យយើងចេះអធិដ្ឋានថ្ងៃនេះជាពិសេសពាក្យអធិដ្ឋានដែល ព្រះយេស៊ូបានបង្រៀនឱ្យយើង គឺធម៌ "ឱព្រះបិតា"។ បងប្អូនដឹងហើយ ព្រះយេស៊ូបង្រៀនឱ្យយើងមាន សេចក្តីស្រឡាញ់៖
ទី១ គឺស្រឡាញ់ព្រះជាម្ចាស់អស់ពីកាយចិត្ត និងទី២ គឺស្រឡាញ់បងប្អូនឯទៀតៗ។ ដូចគ្នាដែរសម្រាប់ យើង ធម៌ "ព្រះបិតា" នេះមានអ្វីដែលព្រះយេស៊ូបានបង្រៀននៅទីនោះ៖
នៅចំណុចដំបូង យើងនិយាយអំពីការទូលអង្វរព្រះបិតា ហើយសូមឱ្យព្រះរាជ្យរបស់ព្រះអង្គមកដល់ឱ្យ ព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយឱ្យព្រះនាមព្រះអង្គជាទីស្គាល់។ នេះគឺទាក់ទងនឹងយើង ជាមួយយើងនឹងព្រះជាម្ចាស់ ការបង្ហាញលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាឧបកិច្ចមួយរបស់ គ្រីស្ត បរិស័ទ។ ដូច្នេះយើងលើកតម្កើងព្រះអង្គ គឺមានក្នុងចំណែកទីមួយនៃធម៌ "ព្រះបិតា" ហើយ។
រីឯចំណែកទីពីរ គឺចំណែកដែលទាក់ទងនឹងខ្លួនយើង និងអ្នកដទៃដូចជាម្ហូបប្រចាំថ្ងៃការលើកលែងទោស កុំឱ្យយើងចាញ់ការល្បួង ឬក៏ឱ្យយើងផុតពីមាកំណាចទាំងឡាយ។ គឺទាក់ទងនឹងយើង និងអ្នកដទៃ ជា ពិសេសកត្តាសំខាន់គឺការលើកលែងទោសឱ្យអ្នកដទៃ ព្រោះនេះជាអ្វីមួយដែលគ្រីស្តបរិស័ទត្រូវតែតស៊ូ និងអនុវត្តជានិច្ច ពីព្រោះយើងនៅក្នុងលោកីយ៍ដែលចេះតែប្រឆាំង និងធ្វើបាបគ្នា ប្រកាន់បក្សពួក ឬក៏ ធ្វើឱ្យសង្គមរបស់យើងអសន្តិសុខ។ យើងជាគ្រីស្តបរិស័ទ យើងយកធម៌ "ព្រះបិតា" នេះមកអនុវត្ត ដើម្បី ឱ្យយើងទាំងអស់គ្នាបង្ហាញសេចក្តីស្រឡាញ់ ចាប់ផ្តើមពីយើងសិន គឺការលើកលែងទោសឱ្យអ្នកដទៃ ហើយក៏ដើម្បីអាចលើកតម្កើងព្រះជាម្ចាស់ដោយចិត្តបរិសុទ្ធអស់ពីចិត្ត។
សូមព្រះជាម្ចាស់ប្រទានពរបងប្អូន និងសូមឱ្យធម៌ "ព្រះបិតា" នេះក្លាយទៅជារូបរាងពិតប្រាកដនៅក្នុង ជីវិតរបស់បងប្អូន។ អាម៉ែន៕