ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ១៣,១០-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ថ្ងៃនេះព្រះយេស៊ូដូចជាឌឺដល់អ្នកដែលស្តាប់ព្រះអង្គ! ព្រះអង្គមានព្រះបន្ទូលថា៖ “ទោះបីអ្នករាល់គ្នាខិតខំប្រឹងប្រែងស្តាប់ ខិតខំប្រឹងប្រែងមើលឃើញក៏អ្នករាល់គ្នាមើលមិនឃើញ នឹងស្តាប់មិនឮដែរ” ព្រះយេស៊ូនិយាយដូច្នេះដើម្បីជំរុញយើងឲ្យខិតខំមែនទែន។ ព្រះយេស៊ូដូចជានិយាយផ្ទុយ ដើម្បីដាស់តឿន និងជំរុញយើង ប្រសិនបើយើងមិនខិតខំមិនរវីរវល់ទេ យើងមិនយល់អំពីព្រះជាម្ចាស់ និងមិនយល់អំពីអត្ថន័យនៃជីវិត ហើយមិនយល់អំពីខ្លួនឯងពិតប្រាកដមែន។
ដូច្នេះព្រះយេស៊ូមានព្រះហឫទ័យសង្គ្រោះយើងមែនទែនទើបព្រះអង្គជំរុញយើង។ ជារបៀបរបស់ព្រះយេស៊ូដំបូង យើងអាចមិនយល់ ប៉ុន្តែតាមពិតជារបៀបត្រឹមត្រូវមួយព្រោះពេលខ្លះយើងធ្វើដូចជាមិនយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាដាវចាក់ទម្លុះនៅក្នុងចិត្តរបស់យើងដែលធ្វើឱ្យយើងភ្ញាក់ខ្លួនដើម្បីសង្រ្គោះយើង។ ដូច្នេះប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់រំខានបងប្អូនគឺជាការល្អ មានន័យថាពេលនោះបងប្អូនបានយកចិត្តទុកដាក់ នឹងចង់កែប្រែចិត្តគំនិត។
ដូច្នេះសុំកុំខ្លាចដែលឱ្យព្រះបន្ទូលរំខានយើង ពីព្រោះយើងមិនទាន់ជាសន្តសន្តីបុគ្គលទេ!យើងត្រូវតែកែប្រែចិត្តគំនិតជានិច្ច ដើម្បីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាព្រះបិតាដ៏ជាទីស្រឡាញ់របស់យើងអាម៉ែន៕
Daily Program
