ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ១៥,៩-១១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! ព្រះយេស៊ូកំពុងតែជប់លៀងជាមួយក្រុមគ្រីស្តទូត ហើយព្រះអង្គដាស់តឿនពួកគេឱ្យស្ថិតនៅក្នុងសេចក្តីស្រឡាញ់ជានិច្ច និងជារៀងរហូតដើម្បីឱ្យមានអំណរសប្បាយ។ សម្រាប់យើងឱ្យយើងស្រឡាញ់ព្រះយេស៊ូរហូត ហើយកាន់តែខ្លាំងឡើងៗដើម្បីបានអំណរសប្បាយ។
សេក្តីស្រឡាញ់មិនមែនមានន័យថា ខ្ញុំមានអារម្មណ៍ល្អដូច្នេះខ្ញុំស្រឡាញ់ព្រះយេស៊ូទេ! សេចក្តីស្រឡាញ់មានន័យថា ពេលយើងមានចិត្តស្រឡាញ់យើងនឹងប្រព្រឹត្តកិច្ចការពិតប្រាកដមួយដែលចេញពីក្តីស្រឡាញ់ ទោះបីខ្ញុំគ្មានអារម្មណ៍ តែខ្ញុំនឹងព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់!។
ពេលខ្លះយើងមានអារម្មណ៍ថាព្រះជាម្ចាស់ឃ្លាតឆ្ងាយពីយើង ជាពិសេសពេលយើងមានបញ្ហាផ្សេងនៅក្នុងជីវិត! អារម្មណ៍ និងចិត្តបែបនោះពេលខ្លះសួរខ្លួនឯងថា តើព្រះជាម្ចាស់មិនអើតពើនិងបញ្ហាខ្ញុំទេឬ ឬគិតថាជំនឿនេះឥតប្រយោជន៍ទេមើល៍ទៅ។
ផ្ទុយទៅវិញបើយើងស្រឡាញ់ព្រះយេស៊ូពិតប្រាកដយើងនឹងព្យាយាមប្រព្រឹត្តកិច្ចការ គឺកិច្ចការនៃសេចក្តីស្រឡាញ់ជាពិសេសចំពោះព្រះជាម្ចាស់ដោយអធិដ្ឋានមិនសម្រាប់តែខ្លួនឯង តែសម្រាប់អ្នកដទៃដែរ គឺប្រព្រឹត្តកិច្ចការនៃធម៌មេត្តាកុរណាចំពោះអ្នកដទៃ នោះយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូយ៉ាងពិតប្រាកដ។ អាមែន៕
Daily Program
