ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ៥,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ក្នុងអត្ថបទដំណឹងល្អព្រះយេស៊ូរំលឹកអំពីធម៌វិន័យរបស់លោកម៉ូសេដែលមានចែងថា៖ “កុំសម្លាប់មនុស្ស” ប៉ុន្តែប្រសិនបើយើងចូលឱ្យជ្រាលជ្រៅមែនទែន គឺព្រះយេស៊ូមិនត្រឹមតែមិនសម្លាប់មនុស្សតែប៉ុណ្ណោះទេ គឺ មិនត្រូវខឹងនឹងគេ ឬជេរប្រមាថមើលងាយអ្នកដទៃទ្បើយ។ ដូច្នេះចំណុចទីមួយពិតជាពិបាកមែន! ប៉ុន្តែអ្វីដែលព្រះយេស៊ូចង់និយាយ គឺអំពីកំហឹងដែលមាននៅក្នុងចិត្ត! កំហឹងពីចិត្តដែលចង់ធ្វើបាបគេ ពេលខ្លះយើងខឹងគេភ្លាមៗយើងអាចសម្រួលអារម្មណ៍ ហើយការខឹងរបស់យើងមកពីអារម្មណ៍ឆេវឆៅ។
នៅក្នុងចិត្តរបស់យើង យើងគ្មានគោលបំណងចង់ធ្វើបាបគេ កំហឹងដែលជាឫសគល់នៃអំពើអាក្រក់ដែលនាំឱ្យយើងខឹងគេ យើងចង់ធ្វើបាបគេ គឺយើងស្អប់គេនៅក្នុងដួងចិត្តដ៏ជ្រៅ។ ចំណុចនេះព្រះយេស៊ូហាមមិនឱ្យធ្វើ ពីព្រោះពេលខ្លះយើងនិយាយខ្លាំងៗសម្រាប់អ្នកដទៃ ឬយើងមើលគេតាមរបៀបមិនត្រឹមត្រូវ យើងដូចជាសម្លាប់គេ ពាក្យសម្តីកាយវិការ ការមើលឃើញរបស់យើងអាចទៅជាអាវុធនៅក្នុងដៃរបស់យើងដើម្បីបង្កាបអ្នកដទៃ។ ការធ្វើដូចនេះមិនត្រូវទេ! ពេលដែលយើងខឹងគេសូមព្យាយាមសម្រួលអារម្មណ៍។
តើធ្វើដូចម្តចដើម្បីកាត់បន្ថយកំហឹង? ប្រហែលជាយើងត្រូវមើលព្រះយេស៊ូជាគំរូ ពេលព្រះយេស៊ូនៅលើឈើឆ្កាងព្រះយេស៊ូលើកលែងទោសឱ្យខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះអង្គយកព្រះជាម្ចាស់ជាទីពឹង។ ដូច្នេះសម្រាប់យើងពេលដែលយើងខឹង ឬចង់ធ្វើបាបគេសុំគិតអំពីព្រះយេស៊ូ ហើយនឹងទុកឱ្យព្រះជាម្ចាស់ជាអ្នកវិនិច្ឆ័យគេ កុំខឹងគេ ព្រោះគេក៏ជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយសុំនឹកគិតអំពីចំណុចវិជ្ជមានរបស់គេដែល ប្រហែលយើងបានធ្វើបាបចំពោះគេ ហេតុនេះសុំមើលពីខ្លួនឯង ព្រះយេស៊ូមានព្រះបន្ទូលថាអ្នកណាដែលខឹងអ្នកដទៃ នោះនឹងត្រូវព្រះជាម្ចាស់ផ្តន្ទាទោស ។
តាមពិតព្រះជាម្ចាស់មិនកាត់ទោសយើងទេ តែយើងជាអ្នកកាត់ទោសខ្លួនឯងមានកំហឹងមួយទៀតយើងត្រូវតែខឹងពេលយើងឃើញអំពើអយុត្តិធម៌នៅក្នុងសង្គម ហើយពេលនោះកំហឹងទៅជាកម្លាំងដែលជំរុញឱ្យយើងរកយុត្តិធម៌ឱ្យអ្នកដទៃ៕
Daily Program
