ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ( យ៉ូហាន ៨,៥១-៥៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! ដើម្បីយល់អត្ថបទដំណឹងល្អនៅថ្ងៃនេះឱ្យបានច្បាស់ យើងត្រូវតែស្គាល់សម្ព័ន្ធមេត្រីចាស់ នៅក្នុងសម្ព័ន្ធមេត្រីចាស់ព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេឱ្យរំដោះប្រជាជនអ៊ីស្រាអែល ពេលនោះលោកម៉ូសេគាត់សួរ តើព្រះអង្គមានព្រះនាមអ្វី? ព្រះអង្គបានឆ្លើយថា “យើងមានព្រះជន្មគង់នៅ”។
ដូច្នេះនៅថ្ងៃនេះជនជាតិយូដាខឹងព្រះយេស៊ូដោយសារព្រះអង្គប្រាប់គេថាព្រះអង្គមិនប្រាប់គេថាព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់! សម្រាប់ជនជាតិអ៊ីស្រាអែលគេចាត់ទុកខ្លួនឯងជាបុត្រាធីតារបស់ព្រះជាម្ចាស់គឺជាប្រជាជនដែលបូជាចារ្យបានជ្រើសរើស និងបានតែងតាំងធ្វើជាបុត្ររបស់ព្រះអង្គ។ គេខឹងនៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំមានជីវិតរួចស្រេចទៅហើយ ដូច្នេះគេមិនអាចទទួលសក្ខីភាពរបស់ព្រះយេស៊ូ។
ចំពោះយើងវិញ! ពេលខ្លះយើងវិនិច្ឆ័យអ្នកដទៃតែសំបកក្រៅទាំងដែលយើងមិនស្គាល់អត្តសញ្ញាណច្បាស់របស់គេ អ្វីដែលយើងធើ្វវាហាក់ដូចជាយើងមិនបានឲ្យតម្លៃគេ យើងលាបពណ៌គេ យើងវិនិច្ឆ័យគេទាំងដែលខ្លួនមិនស្គាល់គេច្បាស់ និងមិនធ្លាប់មានទំនាក់ទំនងជាមួយគេ។ ប្រហែលថ្ងៃនេះព្រះយេស៊ូសុំឱ្យយើងបើកចិត្តឱ្យទូលាយសម្រាប់អ្នកដទៃ និងស្វែងរកតើគេជានរណាឱ្យពិតប្រាកដ? ទោះបីគេបានធ្វើអំពើអាក្រក់ជាមួយយើងប្រហែលគេធ្វើអំពើអាក្រក់ដោយមានមូលហេតុអ្វីមួយ។
ក្នុងរដូវអប់រំពិសេសនេះ សូមឱ្យយើងមើលអ្នកដទៃតាមរបៀបថ្មី គឺតាមរបៀបរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់មិនដែលវិនិច្ឆ័យ និងមិនដែលលាបពណ៌ឱ្យយើង ព្រះអង្គតែងតែជួយលើកទឹកចិត្តយើង។ ដូច្នេះយើងគួរតែចាប់អារម្មណ៍ពីរបៀបដែលយើងមើលអ្នកដទៃដូច្នោះដែរ។
Daily Program
