ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (៥,១៣-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿងឆ័ត្រសិរី

ព្រះបន្ទូលជួយណែនាំយើងនៅក្នុងការរស់នៅបន្តទៀតពីម៉ាថាយ(៥,១៣-១៦) ជាព្រះបន្ទូលទាក់ទងនឹងប្រស្នាអំពីអំបិលនិងពន្លឺ។ ដូច្នេះអំបិលនិងពន្លឺជានិមិត្តរូបដ៏សំខាន់មួយដែលព្រះយេស៊ូបានណែនាំយើងនឹកឃើញនៃការសារៈជីវិតរបស់យើងឱ្យមានប្រសិទ្ធភាព ឱ្យមានកម្លាំងឱ្យមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងខ្លួន។
អំបិលនៅសម័យបុរាណគឺជាមាសមានតម្លៃមែនទែន រហូតដល់គេឱ្យអំបិលនឹងទៅជាប្រាក់ខែជាពិសេសឱ្យពួកទាហានរ៉ូមុំាងនៅសម័យដើម។ ដូច្នេះសារៈសំខាន់នៃអំបិលគឺជួយធ្វើឱ្យជីវិតរបស់មនុស្សយើងអាចរស់នៅបានយ៉ាងមានអត្ថន័យ។ ដូច្នេះហើយបានជាព្រះយេស៊ូប្រៀបធៀបអំបិលត្រូវតែជាលក្ខណៈមួយសម្រាប់គ្រីស្តបរិស័យើងដែរ។ លក្ខណៈនោះគឺជាការរក្សាអំពើល្អកិច្ចការល្អ ជីវិតដែលល្អដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូគ្រីស្តរបស់យើងដែលព្រះអង្គរស់ឡើងវិញហើយ ព្រះអង្គចង់បន្តជីវិតរស់រើកនេះនៅក្នុងជីវិតរបស់យើង។
រឿងមួយទៀតដែលព្រះអង្គប្រៀបធៀបដូចជាពន្លឺ សម័យដើមពន្លឺសំខាន់បច្ចុប្បន្នក៏ដូចគ្នា ប៉ុន្តែសម័យមុនគេរកពន្លឺពិបាកណាស់ ពន្លឺដែលគេអាចយកមកប្រើបាននោះគឺចេញពីចង្កៀងឬទៀន ដូច្នេះដើម្បីឱ្យចង្កៀងមួយអាចភ្លឺបានត្រូវតែមានប្រេងហើយរក្សាទុកនៅកន្លែងដែលខ្ពស់ និងប្រុងប្រយ័ត្នបំផុត ដើម្បីឱ្យសមាជិកក្នុងផ្ទះអាចមើលឃើញអ្វីៗទាំងអស់ទោះបីនៅពេលយប់។
ទោះបីងឹងតមែនទែនទោះបីពន្លឺតិចតួចក៏ធ្វើឱ្យយើងឃើញអ្វីដែលមាននៅក្នុងផ្ទះដែរ។ ទ្រង់បានប្រៀបធៀបពន្លឺជានិម្មិត្តរូបសម្រាប់យើងជាគ្រីស្តបរិស័ទនៃការរស់នៅក្នុងជីវិតរបស់យើង សព្វថ្ងៃនេះគឺឱ្យយើងរក្សាទង្វើល្អរបស់យើង ព្រះបន្ទូលរបស់ព្រះអង្គព្យាយាមចែកចាយព្រះបន្ទូលនឹងទៅអ្នកដទៃដែរ។ ការដែលយើងឃើញពន្លឺនៅក្នុងទីងងឹតគឺជាសេចក្តីសង្ឃឹមមែនទែនសម្រាប់ជីវិតរបស់មនុស្សដែលនៅឆ្ងាយ។
ដូចគ្នាដែលជីវិតរបស់យើងត្រូវតែឃើញពន្លឺ ជួនកាលយើងត្រូវតែពន្លត់ជំនឿរបស់យើងដោយសារភាពខ្សោះខ្សោយរបស់យើងតែសូមបងប្អូនចាក់ប្រេងនៃព្រះបន្ទូល ចាក់ប្រេងនៃព្រះយេស៊ូគ្រីស្តនៅក្នុងជីវិរបស់យើងដើម្បីឱ្យយើងអាចបញ្ឆេះពន្លឺហ្នឹងសារជាថ្មីទៀត ដើម្បីជួយមិនគ្រាន់តែសម្រាប់យើងតែសម្រាប់អ្នកដទៃឃើញពន្លែធម៌របស់ព្រះជាម្ចាស់ដូចគ្នានឹងយើងដែរ។
សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន សុំឱ្យបងប្អូនមានភាពប្រៃដូចអំបិល ឱ្យយើងជាពន្លឺដែលទុកនៅកន្លែងខ្ពស់ ដើម្បីជួយបំភ្លឺបងប្អូនឯទៀតៗដែលនៅជុំវិញយើងឱ្យស្គាល់ព្រះអម្ចាស់យេស៊ូគ្រីស្តដែលជាព្រះសង្រ្គោះរបស់យើងទាំងអស់គ្នាផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
