ថ្ងៃទី០6 ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា៩,២២-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បាទបងប្អូនជាទីស្រឡាញ់! ពីម្សិលយើងបានចូលនៅក្នុងរដូវអប់រំពិសេស គឺមានពិធី​រោយផេះ យើងមាន​រយៈ​​ពេល៤០ថ្ងៃ រួមដំណើរជាមួយព្រះយេស៊ូដែលត្រៀមខ្លួន និងរងទុក្ខលំបាក​សោយ​ទិវង្គត់​នៅ​លើ​ឈើ​ឆ្កាង​​ដើម្បីរស់ឡើងវិញ។

រដូវអប់រំពិសេស ដាស់តឿនយើងជាគ្រីស្តបរិស័ទ​ឱ្យភ្ញាក់ខ្លួនឱ្យជម្រះចិត្តជម្រះកាយ ដើម្បី​ត្រៀម​ខ្លួន​រួម​ស្លាប់ រួមរស់ជាមួយព្រះយេស៊ូ។ តាមពិតយើងដឹងថាជីវិតរបស់យើងមានទីបញ្ចប់ ទី​បញ្ចប់​មិ​នមែន​ជា​​ទីបញ្ចប់ចុងក្រោយ ត្បិតគ្រីស្តបរិស័ទយើងជឿថា នៅពេលស្លាប់យើង​នឹងរស់​ឡើ​ងវិញ​។​ ដូច្នេះយើង​ត្រូវតែ​ត្រៀម​ខ្លួនមិនគ្រាន់តែដើម្បីស្លាប់ ប៉ុន្តែដើម្បីរស់​ឱ្យមា​នជីវិត​ ក្នុ​ង​អត្ថ​បទដំណឹងល្អ​នៅថ្ងៃ​នេះ​ព្រះយេស៊ូ​ដាស់​តឿនក្រុមគ្រីស្តទូតក្រុម​សាវ័ករបស់ព្រះអង្គ​ឱ្យលីឈើ​ឆ្កាងរួមជា​មួយ​ព្រះយេស៊ូ អ្នកណា​លី​ឈើឆ្កាង​របស់ព្រះអង្គរួមជាមួយព្រះអង្គអ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច! គឺ​យើងសុខចិត្តរងទុក្ខលំបាកជាមួយព្រះយេស៊ូដើម្បីបានអំណរសប្បាយ សិរីរុងរឿងរួមជាមួយ​ព្រះយេស៊ូ​នៅ​ក្នុង​អនាគត។

ពេលលីឈើឆ្កាងយើ​ងរង​ទុក្ខលំបាករួមជា​​មួយព្រះយេស៊ូ តែ​ក៏អាចមាន​អំណរសប្បាយ និងសិរីរុ​ង​រឿ​ង​​ដែរ។ រដូវអប់រំពិសេសបង្រៀនយើ​ងឲ្យចេះលះបង់អ្វីៗ​ទាំងអស់ដែល​រារាំងយើ​ងមិន​ឱ្យមា​នជីវិត​ពេញ​លក្ខ​ណៈមិនឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដូច្នេះប្រហែលមានទម្លាប់អាក្រក់មានអំពើអាក្រក់ និង​អាកប្បកិរិយាមិនគម្បី​នេះជាឱកាសឱ្យយើងលះបង់ ​ពីព្រោះព្រះយេស៊ូប្រោសប្រទានព្រះវិញ្ញាណ​ដ៏​វិសុ​ទ្ធ​​​ដើម្បីឱ្យយើងមានកម្លាំងកាយកម្លាំងចិត្តអាចលះបង់ទម្លាប់ អាកប្បកិរិយា​ទង្វើអាក្រក់ទាំ​ងប៉ុន្មាន​ដែ​រ​យើង​ប្រព្រឹត្ត។

យើងត្រូវតែធ្វើអំពើល្អអំពើល្អនឹងជួយយើងឲ្យជៀសផុសពីអំពើអាក្រក់ ទីមួយគឺអធិដ្ឋានរួម​ជាមួយ​ព្រះ​យេ​ស៊ូ អធិដ្ឋានទូលអង្វរព្រះបិតាចំណាយពេលវេលា​ដើម្បីរិះគិតពិចារណា​អំពីជីវិតខ្លួនឯង​អំពីទំនាក់​ទំនង​ខ្លួន​ឯង​ជាមួយព្រះជាម្ចាស់ ពីអ្វីដែលយើងកំពុងធ្វើនៅក្នុងជីវិតនេះ។

ដូច្នេះបងប្អូនអើយសុំទុកពេលវេលា ទុកពេលវេលាដើម្បីអធិដ្ឋានស្ងៀមស្ងាត់រិះគិតពិចារណា ហើយពេល​នោះ​ព្រះវិញ្ញាណដ៏វិសុទ្ធនិងជួយបំភ្លឺយើង តើយើងត្រូវធ្វើអ្វីខ្លះនៅរដូវអប់​រំពិសេ​ស​អស់រយៈពេល៤០ថ្ងៃ?​ បងប្អូនអើយខ្ញុំសុំជូនពរឱ្យមានទុក្ខលំបាកយ៉ា​ង​ច្រើន​ជាមួយព្រះយេស៊ូម្ប៉ាង ដើម្បីឱ្យមានសិរីរុងរឿង ​ពន្លឺ​យ៉ាង​ត្រចះត្រចង់របស់ព្រះអង្គនិងអំណរសប្បាយ ពេលយើងរងទុក្ខលំបាកជាមួ​យព្រះ​យេស៊ូ​​យើង​ក៏​បង្ហាញ​​​ថា យើង​ស្រឡា​ញ់ព្រះយេស៊ូ ពេលនោះយើងមានអំណរសប្បាយ ព្រោះយើងបានបង្ហាញថា យើង​មាន​ចិត្តស្រឡាញ់ចំពោះព្រះយេស៊ូ ប្រសិនបើព្រះយេស៊ូមានចិត្តសប្បាយយើងក៏សប្បាយដែរ។

ដូច្នេះសុំបងប្អូនចាប់អារម្មណ៍មែនទែននៅក្នុងរដូវអប់រំពិសេសនេះ ជាឱកាសដ៏ល្អដើម្បីធ្វើមនុស្សថ្មី ដើម្បីរស់នៅដោយមានព្រះជន្មរបស់ព្រះយេស៊ូផ្ទាល់នៅក្នុងខ្លួនរបស់យើង។ អាម៉ែន៕

Daily Program

Livesteam thumbnail