ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៤,២៧-៣១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទ ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលនៅក្នុងសប្ដាហ៍ទី៥​រដូវ​បុណ្យចម្លង គឺយ៉ូហាន១៤ (២៧-៣១)ជាពាក្យដែល​ព្រះយេ​ស៊ូ​ផ្ដែផ្ដាំឱ្យ​យើង​អំពី​សេចក្ដីសុខសាន្ត។

ពិភពលោករបស់យើងបាត់បង់សេចក្ដីសុខសាន្តច្រើន សូម្បីតែសេចក្ដីសុខសាន្ត​ដែលយើង​កំពុង​ព្យាយាម​ស្វែង​រកសព្វថ្ងៃនេះ ក៏ជាសេចក្ដីសុខសាន្តបែបលោកីយ៍ដែរ។ ដូចជាយើងសប្បាយនៅ​ពេល​យើង​មានផ្ទះ មានទ្រព្យសម្បត្តិ មានឡាន មានម្ហូបឆ្ងាញ់ៗញ៉ាំ នេះជាតាមរបៀបលោកីយ៍។

ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះយេស៊ូថ្ងៃនេះប្រាប់ថា ព្រះអង្គនឹងទុកសេចក្ដីសុខសាន្តឱ្យយើង ហើយ​សេចក្ដី​សុខសាន្តដែលព្រះអង្គប្រទានឱ្យយើងនោះ មិនដូចសេចក្ដីសុខសាន្តដែលលោកនេះឱ្យទេ។ តើ​សេចក្ដី​សុខសាន្តរបៀបព្រះអង្គឱ្យយើងហ្នឹង យ៉ាងដូចម្ដេច? សូមឱ្យបងប្អូនស្វែងរក​សេចក្ដីសុខសាន្ត​តាម​របៀប​ផ្លូវវិញ្ញាណ តាមផ្លូវចិត្តដែលចេញមកពីព្រះជាម្ចាស់។ យើងសប្បាយ​ដោយ​សារយើងមាន​ព្រះជាម្ចាស់​គង់​នៅ​ជាមួយយើង ហើយអំណរសប្បាយរបស់យើងគឺយើងមាន​ព្រះ​យេ​ស៊ូគ្រីស្តក្នុងជីវិតរបស់យើង។

បងប្អូនជាទីស្រឡាញ់! ទោះបីអ្វីៗមិនឋិតថេរ ប៉ុន្តែសេចក្តីសុខសាន្តដែលព្រះជាម្ចាស់ប្រទានឲ្យយើងគឺជា ឋិតថេរជានិច្ច សម្រាប់​អ្នក​ជំនឿ សម្រាប់អ្នកដែលមានព្រះយេស៊ូគ្រីស្ត នេះជាឱកាសពិសោធន៍ថា យើងមានសេចក្ដីសុខ​សាន្ត​របស់​ព្រះ​ជាម្ចាស់យ៉ាងពិតប្រាកដនៅក្នុងជីវិតរបស់យើង។

សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន ហើយសូម​ឱ្យបងប្អូនទាំងអស់គ្នា មានព្រះអម្ចាស់យេស៊ូគ្រីស្តដែល​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​​សម្រាប់យើង​ទាំង​អស់គ្នា​។ អាម៉ែន៕

 

Daily Program

Livesteam thumbnail
khmer popup image