ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ២៨,១-១០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
បងប្អូន! បុណ្យចម្លងជាបុណ្យកំពូលនៃពិធីបុណ្យនៃគ្រីស្តសាសនាយើង ព្រះយេស៊ូដែលបានសុគតនិងមានព្រះជន្មរស់ឡើងវិញ។ សេចក្តីដែលព្រះអង្គបានមានព្រះជន្ម រស់ឡើងវិញ ដែលធ្វើឱ្យអ្វីៗដែលកន្លងហួសទៅគឺព្រះអង្គបានឈ្នះនូវភាពងងឹតទៅពន្លឺ។ ព្រះអង្គបានឈ្នះសេចក្តីអាក្រក់ទៅសេចក្តីរុងរឿង ព្រះអង្គបានឈ្នះសេចក្តីស្លាប់មកមានព្រះជន្មរស់ឡើងវិញ។
ដូច្នេះ បុណ្យចម្លងដែលប្រជាជនអ៊ីស្រាអែលបានឆ្លងពីទាសករទៅសេរីភាពបានឆ្លងពីដីនៃទាសករទៅរក ដីនៃសន្យាថ្មី។ សេចក្តីទាំងអស់នេះធ្វើឱ្យព្រះសហគមន៍ទូរទាំងពិភពលោកមានអំណរសប្បាយរីករាយ នៅរាត្រីបុណ្យចម្លងនេះ យើងនឹងទទួលនូវជីវិតថ្មីនិង ឃើញបេក្ខជនជាច្រើន បងប្អូនដែលបានទទួលពិធីជំហានទីពីរ នឹងបានទទួលពិធីជ្រមុជទឹកកំណើតថ្មីនៅរាត្រីបុណ្យចម្លងនេះ។ មានន័យថាអតីតកាលកន្លងហួសទៅឥឡូវនេះ បានកើតជាថ្មីដោយសារតែ ព្រះយេស៊ូព្រះអង្គបានមានព្រះជន្មថ្មីដ៏រុងរឿង។ អាឡេលូយ៉ា! អាឡេលូយ៉ា!